គ្រូ Chelsea ​៖ ​ខ្ញុំ​គ្មាន​ចូល​ចិត្ត​កីឡាករ​ណា​ម្នាក់​សោះ​ថ្ងៃ​នេះ

ក្រុម​តោ​ខៀវ Chelsea ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Spurs ​ក្នុង​លទ្ធផល​ ៣-១ ​នា​ការ​ប្រកួត​ក្របខណ្ឌ English Premier League ​កាល​ពី​យប់មិញ។លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​អស់​សង្ឈឹម ព្រោះ​យើង​លេង​មិន​ល្អ​សោះ។ ខ្ញុំ​គិត​ថា​យើង​កំពុង​ដើរ​ទៅ​រក​ផ្លូវ​មិន​ល្អ​ហើយ ​ទាំង​កម្លាំង​កាយ ​កម្លាំង​ចិត្ត ​បច្ចេកទេស និង​តាក់តិច។ ខ្ញុំ​ដឹង​ថា​យើង​កំពុង​មាន​បញ្ហា​ក្រោយ​ពី​ឃើញ​ការ​ប្រកួត​នេះ ​ដោយ​បញ្ហា​នោះ​គឺ​កើត​ចេញ​ពី​អ្នក​គ្រប់​គ្នា​តែ​ម្ដង។

២ ​ទៅ​៣​ប្រកួត​ចុង​ក្រោយ យើង​ចាប់​ផ្ដើម​មាន​បញ្ហា។ ខ្ញុំ​មិន​ពេញ​ចិត្ត​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម ​ចំពោះ​ទម្រង់​លេង​របស់​គេ​ថ្ងៃ​នេះ”។Chelsea ​ដែល​ជា​ក្រុម​ប្រជែង​ពាន​លីគ​កំពូល​អង់គ្លេស ​កំពុង​តែ​ដាច់​ពិន្ទុ​ក្រុម​កំពូល​តារាង Man City ​ហើយ​។ ដោយ​គិត​ត្រឹម​១៣​ប្រកួត​នេះ Man City ​មាន​ដល់​៣៥​ពិន្ទុ ​ខណៈ​ដែល Chelsea ​វិញ ​មាន​ត្រឹម​តែ​២៨​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT