Toni Kroos ដឹងច្បាស់ថាក្រុម Liverpool នឹងលេងរត់ដាច់ជើងចោល ក្នុងការប្រកួតទល់ក្រុមរបស់ខ្លួននៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ថ្ងៃសៅចុងសប្ដាហ៍នេះ។
Kroos ជាកីឡាករដែលធ្លាប់លេងទល់ Klopp ច្រើនដងមកហើយ កាលរូបគេលេងឱ្យ Bayern Munich នៅក្របខណ្ឌ Bundesliga ។ ខ្សែបម្រើរូបនេះ ដឹងច្បាស់ពីក្បួនលេងរបស់គ្រូអាល្លឺម៉ង់រូបនេះ ដែលតែងតែលេងប្រយុទ្ធខ្លាំងបំផុត មិនទុកមុខឱ្យក្រុមដទៃឡើយ។
ចំពោះការជួបគ្នាជាថ្មីនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នេះ ខ្សែបម្រើឆ្នើមរបស់ Real Madrid ខាងលើក៏បាននិយាយដែរថា៖ “ខ្ញុំស្គាល់គាត់ គាត់ដឹងនាំក្រុមប្រយុទ្ធណាស់។ ប៉ះគ្នាលើកនេះ ពួកគេនឹងលេងប្រមាញ់៩០នាទីពេញជាក់ជាមិនខាន។
កីឡាករ១១នាក់របស់ Liverpool នឹងក្លាយជាសត្វ១១ក្បាល ដែលនឹងតាមប្រមាញ់រកចំណីដោយការស្រែកឃ្លាន… តែទោះជាយ៉ាងនេះក្ដី Real Madrid ជួបក្រុមដូច្នេះច្រើនហើយ ហើយយើងនឹងបញ្ឈប់ពួកគេ”។
មុនការប៉ះគ្នាខាងលើនេះដែរ ទាំងកីឡាករនិងអ្នកចាត់ការក្រុម Liverpool បាននិយាយហើយថាពួកគេនឹងលេងប្រយុទ្ធ ដើម្បីយកឈ្នះក្រុមការពារតំណែងជើងឯកឱ្យបាន៕ប្រភព៖ DailyMail