ច្បាប់​ថ្មី​នៅ Premier League ​អាច​ផ្ដល់​ផល​ល្អ​ដល់​កីឡាករ​នៅ​អាស៊ាន

Premier League ​កំពុង​តែ​ធ្វើ​កំណែ​ច្បាប់​ឡើង​វិញ​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ដូរ​កីឡាករ។ ដោយ​ពួកគេ​ចង់​កាត់​ចំនួន​កីឡាករ​បរទេស​ពី ១៧​នាក់​មក​នៅ​ត្រឹម​១២​នាក់​វិញ​ក្នុង​១​ក្រុម។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​Premier League ​ក៏​ចង់​បញ្ចប់​ច្បាប់​​ហាម​ទិញ​ដូរ​កីឡាករ​ក្រៅ​ពី​អឺរ៉ុប ​ពី​បណ្ដា​ប្រទេស​មាន Ranking ក្រោម​៥០​ផង​ដែរ។ ប្រសិន​បើ​វា​ពិត​ជា​កើត​មាន​ឡើង​មែន ​នោះ​ឱកាស​សម្រាប់​កីឡាករ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ ​ដែល​មាន Ranking ​មិន​ល្អ​នោះ ​អាច​នឹង​ទទួល​បាន​ឱកាស​លេង​នៅ Premier League ​ជាក់​ជា​មិន​ខាន។

ដោយ​ក្នុង​នោះ​កីឡាករ​ឆ្នើម​ៗ​នៅ​តំបន់​អាស៊ាន ​ប្រាកដ​ជា​មាន​ឱកាស​បាន​ទទួល​បទ​ពិសោធ​ពី​បណ្ដា​ក្រុម​នៅ Premier League ​។ ​តួយ៉ាង​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​ចាំ​ទី​ហ្វីលីពីន​ឈ្មោះ​ថា​ Neil Etheridge ​ដែល​កើត​នៅ​អង់គ្លេស​នោះ ​ក៏​កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប Cardiff City ​ស្រាប់​ទៅ​ហើយ​ដែរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT