ក្លឹប FC Barcelona នឹងមិនអាចទិញកីឡាករណាម្នាក់បានឡើយរបស់ក្រុម Liverpool រហូតដល់ឆ្នាំ២០២១។ នេះជាកិច្ចសន្យាមួយ ដែលធ្វើឡើងក្នុងពេលក្លឹបអ្នកមានបុណ្យទិញ Coutinho ទៅ។
មានប្រភពជាច្រើនបានចុះផ្សាយថា Barcelona នឹងទិញយក Salah ពីក្រុម Liverpool ទៅទៀតក្នុងតម្លៃខ្ពស់នៅរដូវក្ដៅខាងមុខនេះ។ ប៉ុន្តែជាក់ស្ដែងទៅ បើមើលលើកិច្ចសន្យាចាស់អំឡុងពេលពួកគេទិញយក Coutinho កាលពីខែមករាដើមឆ្នាំ២០១៨នេះ គឺក្រុម Barcelona គ្មានសិទ្ធិទិញយកកីឡាករក្រុម Liverpool ណាម្នាក់បានទៀតឡើយដល់ឆ្នាំ២០២១ឯណោះ។
មានករណីពិសេស១ដែរ ដែលអាចធ្វើឱ្យ Barcelona នៅតែទិញកីឡាករ Liverpool បាន។ ដោយករណីនោះ គឺតម្រូវឱ្យក្រុម Barcelona ត្រូវថែម១០០លានផោនលើតម្លៃខ្លួនកីឡាករ ទើបអាចទិញបានក្នុងរយៈពេលនេះដល់ឆ្នាំ២០២១។ នេះមានន័យថាបើទិញកីឡាករណាម្នាក់ពី Liverpool តម្លៃ១០០លានផោន នោះក្រុម Barcelona ត្រូវចំណាយដល់២០០លានផោនឯណោះទើបធ្វើការផ្ទេរបាន៕ប្រភពDailyMail