Drogba ​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ

Didier Drogba ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​របស់​គេ​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី ចំណាយ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។

បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ ​ជា​វីរបុរស​របស់​ក្រុម Chelsea ​ដោយ​ចំណាយ​ពេល​នៅ​ក្លឹប​នេះ​ដល់​ទៅ​២​ដង​ឯ​ណោះ ​សរុប​ជា​ប្រកួត​វិញ​រហូត​ដល់​៣៨១​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១៦៤​គ្រាប់។ សមិទ្ធផល​របស់ Drogba ​ឱ្យ​តោ​ខៀវ ​មាន Premier League ​៤​ដង​និង UEFA Champions League ​បាន​ម្ដង​ផង​ដែរ ​នៅ​ឆ្នាំ​២០១២។ អតីត​កីឡាករជម្រើសកូឌីវ័រ​រូប​នេះ ​បាន​ចំណាយ​ពេល​១​ឆ្នាំ​កន្លះ​ចុង​ក្រោយ ជាមួយ​ក្រុម Phoenix Rising នៅ​លីគ​ទី​២​របស់​អាមេរិក។

Drogba ​បាន​និយាយ​ចំពោះ​ការ​ចូល​និវត្តន៍​នេះ​ថា៖ “ពេល​ខ្ញុំ​គិត​ដល់​២០​ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់​ខ្ញុំ ​មើល​រូបភាព​ចាស់​ៗ ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន ​គឺ​វា​មិន​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​បាន​ឡើយ​ចំពោះ​រឿង​ទាំង​នោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ក្នុង​ដំណើរ​អាជីព​បាល់ទាត់ គឺ​វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​បុរស​ពិត​ម្នាក់​។ ប្រសិន​បើ​នរណា​ម្នាក់​ប្រាប់​អ្នក​ថា ​អ្នក​មាន​ក្ដី​ស្រមៃ​ធំ​ពេក​ហើយ ​នោះ​អ្នក​ត្រូវ​ឆ្លើយ​ទៅ​គេ​វិញ​ថា​អរគុណ ​ហើយ​ប្រឹងប្រែង ​និង​ធ្វើ​ឱ្យ​ល្អ​បំផុត ​ដើម្បី​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​នោះ​ក្លាយ​ជា​ការ​ពិត”៕ប្រភពDailyMail

  • Drogba ​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ