ការប្រកួតសន្សំពិន្ទុ AFF Suzuki Cup 2018 រវាងក្រុមវៀតណាម និងមីយ៉ាន់ម៉ា ពិតជាក្ដៅគគុកមែនទែន ទាំងក្នុងទីលាននិងកន្លែងគ្រូបង្វឹកបញ្ជាកូនក្រុមតែម្ដង។
គេសង្កេតឃើញថាលោក Antonie Hey គ្រូបង្វឹកមីយ៉ាន់ម៉ានិង Park Hang-Seo គ្រូបង្វឹកវៀតណាម បានទាស់ពាក្យសម្ដីគ្នាខ្លាំងមែនទែន នៅពេលដែលឃើញកូនក្រុមរបស់ពួកគេឈ្លោះប្រកែកគ្នានៅក្នុងទីលាន។ ជាក់ស្ដែងការទាស់ពាក្យសម្ដីនេះដែរ កើតឡើងដោយសារគ្រូបង្វឹកទាំងពីរនាក់នេះ កាន់ជើងកីឡាកររបស់ពួកគេរៀងខ្លួន ហើយប្រកែកយកឈ្នះរៀងខ្លួនអីចឹងដែរ។
ក្រោយពីចប់ការប្រកួតនោះទៅ គ្រូបង្វឹកទាំងពីរខាងលើក៏មិនព្រមចាប់ដៃគ្នាដែរ ដោយនេះបង្ហាញថាពួកគេពិតជាខឹងគ្នាខ្លាំងមែនទែនហើយ។ និយាយពីការប្រកួតនេះវិញ ក្រុមទាំងសងខាងមិនអាចរកអ្នកឈ្នះបានទេ ដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។ ក្រុមទាំងពីរខាងលើនៅសល់១ប្រកួតដើម្បីកាត់សេចក្ដីរកអ្នកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀត។ ដោយវៀតណាមត្រូវប៉ះជាមួយកម្ពុជា និងក្រុមមីយ៉ាន់ម៉ា ត្រូវប៉ះជាមួយម៉ាឡេស៊ី៕ប្រភពFoxsportsasia