មន្ត្រី VAR ដែលបដិសេធគ្រាប់បាល់ Diaz ទល់នឹង Tottenham ត្រលប់មកកាតព្វកិច្ច Premier League វិញ

មន្ត្រី VAR ដែលបានច្រានចោលការស៊ុតបញ្ចូលទីរបស់ Luis Diaz មិនត្រឹមត្រូវសម្រាប់ក្រុម Liverpool ទល់នឹង Tottenham នឹងត្រូវវិលត្រឡប់ទៅកាន់ កាតព្វកិច្ច Premier League វិញនៅចុងសប្តាហ៍នេះ។មន្ត្រី VAR លោក Darren England បានធ្វើការបដិសេធគ្រាប់បាល់របស់ Diaz សម្រាប់ Offside ដោយជឿថាមិនត្រឹមត្រូវទេដែលជំនួយការអាជ្ញាកណ្តាល បានផ្តល់គ្រាប់បាល់នៅលើទីលាន។ ទន្ទឹមនឹងនោះ Dan Cook គឺជាជំនួយការ VAR។

ក្រោយហេតុការណ៍នោះ លោក England នឹង Cook ត្រូវបានដកចេញពីតួនាទីភ្លាមៗ ដើម្បីធានាបាននូវការខកចិត្តពីសំណាក់អ្នកគាំទ្រហង្សក្រហម Liverpool​ មានការស្ងប់ចិត្តបន្តិចបន្តួច។

ប៉ុន្តែឥឡូវនេះមន្ត្រីទាំងពីរត្រូវបានបញ្ចូលឡើងវិញហើយ ហើយម្នាក់ៗនឹងចូលរួមក្នុងការប្រកួតមួយក្នុងអំឡុងពេលនៃក្របខ័ណ្ឌ Premier League ចុងសប្តាហ៍ខាងមុខនេះ។

England នឹងក្លាយជាមន្ត្រីទីបួនសម្រាប់ការប្រកួតរវាង Brentford និង Burnley ខណៈដែលលោក Cook ជាជំនួយការអាជ្ញាកណ្តាលសម្រាប់ការធ្វើ ដំណើររបស់ Manchester United ទៅកាន់ Sheffield United។ ការប្រកួតទាំងពីរធ្វើឡើងនៅថ្ងៃសៅរ៍។

ថ្លែងអំពីអ្វីដែលនឹងត្រូវធ្វើដើម្បីធានាថារឿង Diaz នឹងកើតឡើងម្តងទៀតនោះ ប្រធាន PGMOL លោក Howard Webb បានពន្យល់ថា៖

“យើងបានបោះជំហានទៅមុខជាច្រើនក្នុងការធានានូវកំហុសដែលយើងបានឃើញនឹងមិនកើតឡើងម្តងទៀត។

រឿងមួយក្នុងចំណោមរឿងដែលនាំឱ្យមានការផ្តោតអារម្មណ៍យ៉ាងខ្លាំងគឺតម្រូវការក្នុងការបញ្ជាក់ឡើងវិញនូវរបៀបទំនាក់ទំនងមួយចំនួនដែលពិតជាមានតម្លៃនៅក្នុង VAR ដើម្បីការពារកុំឱ្យរឿងប្រភេទនេះកើតឡើងទៀត។

យើង​បាន​ជួបជាមួយ​មន្ត្រី​ទាំង​អស់​គ្នា ហើយ​យើង​បាន​និយាយ​អំពី​តម្រូវ​ការ​ក្នុង​ការ​ឆ្លង​កាត់​ដំណើរ​ការការងារ​នោះ​ដោយ​យកចិត្តទុកដាក់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT