Joao Felix បង្ហាញពីអ្វីដែលគាត់សម្រេចបាននៅ Barcelona តែគាត់សម្រេចមិនបាននៅ Atletico Madrid

Joao Felix បានសារភាពថាគាត់ពិតជារីករាយជាមួយនឹងការចាប់ផ្តើមជីវិតរបស់គាត់នៅ Barcelona បន្ទាប់ពីបានចូលរួមជាមួយក្លឹប នៅថ្ងៃផុតកំណត់នៃ ទីផ្សារដោះដូរកីឡាករ។Barca បានចុះហត្ថលេខាលើកីឡាករអន្តរជាតិព័រទុយហ្គាល់ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Atletico Madrid ក្នុងម៉ោងចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលធ្វើឱ្យការផ្ទេរដែលជាក្តីស្រមៃរបស់កីឡាករទៅកាន់ក្លឹបកាតាឡាន់បានក្លាយជាការពិត។

ចាប់តាំងពីចូលរួមជាមួយក្លឹប Felix បានបង្កប់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងក្រុមចាប់ផ្តើមដំបូងរបស់ Xavi Hernandez ដោយបានបង្ហាញខ្លួនចំនួន 8 ដង ក្នុងនោះ 7 ប្រកួតបានបង្ហាញខ្លួនជាកីឡាករដំបូង និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។

ថ្លែងក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយព័រទុយហ្គាល់ Felix បានសម្តែងនូវសេចក្តីរីករាយក្នុងការចាប់ផ្តើមជីវិតរបស់គាត់នៅក្លឹប Barcelona ដោយអះអាងថាទីបំផុតគាត់អាចរក្សាបាននូវកម្រិតដ៏ល្អមួយ។ គាត់បាននិយាយថា៖

“ដូចដែលអ្នកឃើញហើយ ខ្ញុំសប្បាយចិត្តនៅកន្លែងដែលខ្ញុំនៅ ខ្ញុំមានអារម្មណ៍ល្អ មានទំនុកចិត្ត ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងឆ្លងកាត់ ពេលវេលាដ៏ល្អមួយ។ អ្វីដែលពិបាកបំផុតគឺរក្សាបាននូវកម្រិតលេងល្អ ជាអ្វីមួយដែលខ្ញុំមិនបានសម្រេចក្នុងរដូវកាលថ្មីៗនេះ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT