យប់មិញ Mane ​យំ ដោយសារ​តែ​អ្នក​គាំទ្រ​​ខ្លួន​ឯង​ធ្វើ​ឱ្យ​ឆ្អែត​ចិត្ត

ត្បិត​តែ​សេណេហ្គាល់​ឈ្នះ ១-០ ​លើ​ក្រុម​អេក្វាទ័រហ្គីណេ​មែន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ  ​បែរ​ជា​ត្រូវ​អ្នក​គាំទ្រ​របស់​ខ្លួន ធ្វើ​ឱ្យ​ស្រក់​ទឹក​ភ្នែក​ទៅ​វិញ។

Mane ​ក្នុង​ការ​ប្រកួត​នោះ ​បាន​ខកខាន​ឱកាស​ងាយ​ស្រួល​ស្វែង​រក​គ្រាប់​បាល់​១​គ្រាប់ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ក្រុម​អ្នក​គាំទ្រ​សេណេហ្គាល់​បាន​ស្រែក​រិះគន់​កីឡាករ Liverpool ​រូប​នេះ រហូត​ដល់​គេ​អន់​ចិត្ត​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​ទីលាន​តែ​ម្ដង។ ភ្លាម​នោះ ​មិត្ត​រួម​ក្រុម​ទាំង​អស់​ក៏​បាន​មក​លើក​ទឹក​ចិត្ត​ដល់​រូបគេ ​និយាយ​លួងលោម​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​វិញ​ទៅ។

ក្នុង​ពាន​រង្វាន់ Africa Cup of Nations ​នេះ​ដែរ ​ក្រុម​សេណេហ្គាល់​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ​ដោយ​ឆ្លង​កាត់​៥​ប្រកួត ​មាន​១៣​ពិន្ទុ​ឈរ​កំពូល​តារាង៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT