ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបានយកឈ្នះលើក្រុមអេស្ប៉ាញបានក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Nations League ។
លេងក្នុងដីខ្លួនឯង ក្រូអាតពិតជាធ្វើបានល្អមែន ដោយរកបានដល់ទៅ៣គ្រាប់លើក្រុមអេស្ប៉ាញ យក៣ពិន្ទុពីការប្រកួតនេះតែម្ដង។ ៣គ្រាប់របស់ក្រូអាតនេះដែរ ធ្វើបានសម្រេចដោយ Kramaric នៅនាទី៥៤ កីឡាករ Jedvaj នៅនាទី៦៩ និងគ្រាប់បាល់ជ័យជម្នះនៅនាទី៩០+៣។ ដោយឡែក២គ្រាប់របស់អេស្ប៉ាញវិញ រកបានដោយ Ceballos នាទី៥៦ និង Sergio Ramos ដោយបាល់ប៉េណាល់ទីនាទី៧៨។
ក្រោយពីក្រូអាតរកបាន៣ពិន្ទុពីអេស្ប៉ាញនេះហើយ ធ្វើឱ្យពូលនេះកាន់តែស្វិតស្វាញខ្លាំងមែនទែន។ ជាក់ស្ដែងក្នុងពូលនេះ អេស្ប៉ាញមាន៦ពិន្ទុ អង់គ្លេសនៅលេខ២មាន៤ពិន្ទុ និងក្រូអាតនៅលេខ៣មាន៤ពិន្ទុ។ ដោយឡែកអេស្ប៉ាញអស់ការប្រកួតទៅហើយ នៅឡើយតែអង់គ្លេស និងក្រូអាតប៉ុណ្ណោះដែលនឹងត្រូវប៉ះគ្នាម្ដងទៀត សម្រេចយកក្រុមណាជាកំពូលតារាង៕ប្រភពDailyMail