Roberto Firmino ប្រគល់ប្រអប់អំណោយផ្ទាល់ខ្លួនចំនួន ២០០ប្រអប់ មុនលា Liverpool

Roberto Firmino បានប្រគល់ប្រអប់អំណោយផ្ទាល់ខ្លួនចំនួន ២០០ប្រអប់នៅមុនពេលការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Liverpool។Firmino នឹង​ចាក​ចេញ​ពី​ហង្ស​ក្រហម​ក្រោយ​រយៈពេល​ប្រាំបី​ឆ្នាំ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​កុងត្រា​របស់​គាត់​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា។ ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់គាត់នៅ Anfield កីឡាករប្រេស៊ីលបានចេញពីកៅអីដើម្បីរកគ្រាប់បាល់តាមស្មើទល់នឹង Aston Villa កាលពីថ្ងៃសៅរ៍។

បន្ទាប់មកគាត់បានប្រែក្លាយទៅជាសោកសៅរំជើបរំជួលមួយ បន្ទាប់ពីនោះគាត់បានស្រក់ទឹកភ្នែកនៅពេលលឺសំឡេងផ្លុំកញ្ចែចុងក្រោយ ខណៈដែលអ្នកគាំទ្រ Liverpool បានស្រែកលាគាត់។ យោងតាមអ្នកកាសែត Sky Sports Germany លោក Florian Plettenberg កីឡាករវ័យ ៣១ឆ្នាំរូបនេះបានផ្តល់អោយមិត្តរួមក្រុម បុគ្គលិក មិត្តភក្តិ និងក្រុមគ្រួសារនូវប្រអប់មួយដើម្បីថ្លែងអំណរគុណដល់ពួកគេសម្រាប់តួនាទីដែលពួកគេក្នុងពេលដែលគាត់លេងនៅក្លឹប។

ប្រអប់​ដែល​មាន​ស្នាដៃ​សិល្បៈ​ដើម្បី​បង្ហាញ​ពី​ការ​លើក​ពាន​របស់ Firmino ជាមួយ Merseyside មាន​អាវ Liverpool ដែល​ចុះ​ហត្ថលេខា និង​ទឹកអប់​ផ្ទាល់​ខ្លួន​របស់​កីឡាករ។

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT