សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថានឹងមិនមានការយកប្រាក់ពីទូរទស្សន៍បរទេសនានាដែលផ្សាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានោះទេ។
បើតាមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣ ថាកម្ពុជានឹងមិនយកប្រាក់ពីទូរទស្សន៍បរទេសនានាដែលផ្សាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានោះទេ។ មួយវិញទៀត ទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយ។
រំលឹកថាកាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារជាសំឡេងមួយផងដែរ ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាពិធីបើក ពិធីបិទ និងរាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ បើមាននរណាហ៊ានទាមទារប្រាក់ប្រជាពលរដ្ឋរឿងចូលទស្សនាកម្មវិធីស៊ីហ្គេម ជននោះត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់៕