ការ​រត់​ភ្លើង​គប់​ស៊ីហ្គេម​ចាប់​ផ្តើម​ នៅទី​ក្រុង​តាកាយតាយ ​ប្រទេស​ហ្វីលីពីន

ពិធី​រត់ភ្លើងគប់កីឡាស៊ីហ្គេម​-អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ ​ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅ​ទី​ក្រុង​តាកាយតាយ​ ប្រទេសហ្វីលីពីន ​នាព្រឹកព្រលឹ​ម ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោម​ការ​សាទរ​ពីរដ្ឋាភិបាលហ្វីលីពីន ​ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។

ពិ​ធីដែលបានធ្វើឡើងនៅវេលាម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៦ព្រឹកនៅកម្ពុជា) មាន​ការ​អញ្ជើញ​ចូលរួម​ដោយឯកឧត្តម​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​តំណាង ​CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham ​Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC), លោក Michael Barredo ប្រធាន​គណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងឯកឧត្តមលោកជំទាវ ជាអង្គ​ទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​សាធារណៈរដ្ឋហ្វីលីពីន និងទាំងភ្ញៀវកិត្តិយសជាច្រើន។

​ឯកឧត្តម​ ផន ពៅ​ ឯកអគ្គរាជទូតកម្ពុជា ​ប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា៖​«ព្រឹត្តិ​ការណ៍​ថ្ងៃនេះ ឆ្លុះបញ្ចាំងយ៉ាងល្អអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រជាជនកម្ពុជា និង​ហ្វីលីពីន ​ជាពិសេសក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នេះ​ក៏​ជា​និមិត្ត​រូប​នៃ​ការ​ប្តេជ្ញាចិត្ត​រួម​គ្នារបស់យើងក្នុងការស្រឡាញ់ និងពង្រឹងទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគីរបស់​យើង​ឱ្យ​កាន់​តែរីកចម្រើន និងវិបុលភាពនៃប្រទេសទាំង២ និងសហគមន៍អាស៊ាន។ កីឡា​ពិត​ជា​រស់​នៅ​ក្នុង​សន្តិភាពមែន! ជាចុងក្រោយ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា មានសុខភាពល្អ សុភមង្គល និង​ជោគ​ជ័យ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងមានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​លើកទី៣២ ​និងអាស៊ានប៉ារ៉ាហ្គេម​ លើកទី១២ ឆ្នាំ២០២៣»។

ក្នុងឱកាសនោះផងដែរ បេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន បានសម្ដែងក្តីរីករាយ ដែលបានចូលរួមក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា កម្ពុជា ឆ្នាំ២០២៣ នៅទីក្រុងតាកាយតាយ នៃសាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ជាពិសេស គណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងរដ្ឋបាលក្រុងតាកាយតាយ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់បែបនេះឡើង។

  • ការ​រត់​ភ្លើង​គប់​ស៊ីហ្គេម​ចាប់​ផ្តើម​ នៅទី​ក្រុង​តាកាយតាយ ​ប្រទេស​ហ្វីលីពីន