អ្នក​ចាត់ការ​ល្បីៗ​ជា​ច្រើន​រូប​កំពុង​ទំនេរ ​ក្រុម Spurs ​អាច​នឹង​ចរចា​បាន​

​ក្រុម Spurs ​បាន​ចែក​ផ្លូវ​ជាមួយ​លោក Antonio Conte ​ហើយ ​និង​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​បន្ដ​ផង​ដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណា​មាន​ឱកាស​បាន​ចូល Top4 ​នៅ Premier League។

ជាមួយ​ការ​ចាកចេញ​នេះ​ដែរ ​ក្រុម Spurs ​ក៏​កំពុង​ទាក់ទង​ដើម្បី​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​ផង​ដែរ។ ​នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ជា​ច្រើន​កំពុង​នៅ​ទំនេរ​ស្រាប់​មាន​ដូចជា​លោក Julian Nagelsmann , Mauricio Pochettino ​និង Luis Enrique ​ជា​ដើម។ ​ជាមួយ​គ្នា​នោះ ​អ្នក​គាំទ្រ​របស់​ក្រុម​មាន់​ខ្នាយ​មាស ​ចង់​ឃើញ​ក្លឹប​យក​លោក Nagelsmann ​ជាង​គេ ត្បិត​អី​លោក​នៅ​ក្មេង ​និង​មាន​សមត្ថភាព​ល្អ​ក្នុង​ការ​ដឹក​នាំ​ក្រុម។

​រំលឹក​ដែរ​ថា​នៅ​ត្រឹម​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រុម Spurs ​បាន​ដក​អ្នក​ចាត់ការ​រហូត​ដល់​ទៅ​៤​នាក់​ទៅ​ហើយ។ ​ក្លឹប​មួយ​នេះ ​នៅ​មិន​ទាន់​រក​បាន​អ្នក​ចាត់ការ​ណា​ម្នាក់​ដែល​សក្ដិសម​និង​ដឹក​នាំ​ឱ្យ​បាន​យូរ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​ក្លឹប​មាន​មហិច្ឆតា​ធំ​ដែរ ​ពោល​គឺ​ចង់​បាន​គ្រូ​បង្វឹក​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឱ្យ​ឈ្នះ​ពាន​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT