Reece James ​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្រោយ​រង​របួស​

​ខ្សែ​ការពារ Reece James ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់​ទៀត​ហើយ ​ក្រោយ​ពី​បាន​រង​របួស​ក្រោយ​ពី​ប្រកួត​ចប់​ជាមួយ​ក្រុម​អ៊ីតាលី​កាល​ពី​ពេល​កន្លង​ទៅ។

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អ៊ុយក្រែន​នៅ​រាត្រី​នេះ​ហើយ។ ខណៈ​ដែល​ការ​ប្រកួត​នេះ​ដែរ ​អង់គ្លេស​នៅ​សល់​សមាជិក​ត្រឹម​២១​នាក់​ប៉ុណ្ណោះ ក្រោយ​ពី​កីឡាករ​បាន​រង​របួស​បន្ដ​បន្ទាប់។ ជាក់​ស្ដែង James ​បាន​រង​របួស​កាល​ពី​ប្រកួត​ទល់​អ៊ីតាលី​នឹង​ត្រូវ​អវត្តមាន​ប្រកួត​នេះ។ Luke Shaw ​វិញ​ក៏​មិន​អាច​ជួយ​ក្រុម​បាន​ដែរ ​ក្រោយ​ពី​ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ទល់​អ៊ីតាលី​ដូច​គ្នា។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Gareth Southgate ​បាន​អះអាង​ថា​លោក​នឹង​មិន​កោះ​ហៅ​កីឡាករ​ថ្មី​មក​ចូល​រួម​ទៀត​នោះ​ទេ។ សមាជិក​២១​នាក់​ដែល​នៅ​សល់​អាច​គ្រប់គ្រាន់​សម្រាប់​អង់គ្លេស ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​អ៊ុយក្រែន​ហើយ ព្រោះ Jordan Henderson, Jude Bellingham ​និង Kalvin Phillips ​សុទ្ធ​តែ​អាច​ចូល​លេង​បាន​នៅ​រាត្រី​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT