គ្រូ​ថ្មី Tuchel ​ថា Bayern ​នឹង​ឈ្នះ​គ្រប់​ពាន​រង្វាន់​ទាំង​អស់​នៅ​រដូវ​កាល​នេះ

​លោក Thomas Tuchel ​បាន​បង្ហាញ​មុខ​ជា​ផ្លូវការ​ហើយ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Bayern Munich ​ក្រោយ​ពី​ការ​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

​Bayern Munich ​​បាន​ដក​លោក Julian Nagelsmann ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ​ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​ក្នុង​លីគ​។ ​ស្រប​ពេល​លិខិត​ប្រកាស​ដក​នោះ​ទេ ក៏​មាន​ការ​បញ្ជាក់​ពី​វត្តមាន​របស់​លោក Tuchel ​មក​ដឹក​នាំ​បន្ដ​ភ្លាម​ៗ​ផង​ដែរ។ ​លោក Tuchel ​ដែល​ដឹក​នាំ Chelsea ​ឈ្នះ​ពាន UCL ​កាល​ពី​ឆ្នាំ​២០២១ ​មិន​ទាន់​មាន​ក្លឹប​ដឹក​នាំ​ស្រាប់​នោះ ក៏​ទទួល​យក​ឱកាស​នេះ​ភ្លាម​ៗ​ផង​ដែរ។

​គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹក​នាំ PSG ​ផង ដឹក​នាំ Chelsea ​ផង​ខាង​លើ​បាន​បង្ហាញ​អារម្មណ៍​ថា​៖ “ខ្ញុំ​ទទួល​យក​សំណើរ​របស់ Bayern Munich ​ភ្លាម។ វា​ជា​មោទកភាព​មួយ​ដែល​ពួកគេ​ទុក​ចិត្ត​លើ​ខ្ញុំ​មក​ដឹក​នាំ​ក្រុម​នេះ។ DNA ​របស់​ក្លឹប​គឺ​ជ័យជម្នះ។ Bayern ​អាច​ប្រកួត​ប្រជែង​គ្រប់​ទី​កន្លែង។ ​នៅ​អង់គ្លេស និង​បារាំង ​ពិត​ជា​គោរព​ដល់​ក្លឹប​នេះ​ណាស់។ គ្មាន​នរណា​ចង់​ជួប​នោះ​ទេ។ យើង​អាច​ឈ្នះ​ពាន​គ្រប់​យ៉ាង​នៅ​រដូវ​កាល​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT