ឡើង​ជើង​មែន! ម៉ារុក ​យក​ឈ្នះ​ប្រេស៊ីល ​ក្នុង​ជំនួប​មិត្តភាព ២-១

​ក្រុម​ម៉ារុក​ពិត​ជា​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ​ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ប្រេស៊ីល​ក្នុង​លទ្ធផល ​២-១ ​នា​ជំនួប​មិត្តភាព​កាល​ពី​ព្រឹកមិញ​នេះ​។

​នៅ​តង់​ទី​១ ​ខ្សែ​បម្រើ Sofiane Boufal ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ទៅ​លើ​ក្រុម​ប្រេស៊ីល​មុន​នៅ​នាទី​២៩។ ​ការ​ប្រកួត​ឈាន​ដល់​តង់​ទី​២ ទើប​កីឡាករ Casemiro ​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៧។ ​មិន​ទាន់​អស់​ចិត្ត​នោះ​ទេ ​នៅ​នាទី​៧៩ ​Sabiri ​ក៏​អាច​រក​គ្រាប់​បាល់​ទី​២​ឱ្យ​ក្រុម​ម៉ារុក​បាន​ទៀត ​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ​ក្នុង​លទ្ធផល ​២-១ ​តែ​ម្ដង។

​នេះ​ជា​ការ​ប្រកួត​ដំបូង​ក្រោយ​ពី World Cup ​ហើយ​ក្រុម​ប្រេស៊ីល​វិញ​ក៏​មិន​ទាន់​រក​បាន​គ្រូ​បង្វឹក​ថ្មី​មក​ជំនួស​លោក Tite ​នៅ​ឡើយ​ដែរ។ ​ការ​ប្រកួត​នៅ​ព្រឹកមិញ​នេះ ​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ Ramon Menezes ​ជា​អ្នក​ដឹក​នាំ​ក្រុម​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT