Bayern Munich ​ដាក់​គោលដៅ​គ្រូ​បង្វឹក​ថ្មី Tuchel ​ត្រូវ​ឈ្នះ​ពាន Bundesliga ​

​ក្លឹប Bayern Munich ​ដាក់​គោលដៅ​សម្រាប់​លោក Thomas Tuchel ​ត្រូវ​ធ្វើ​យ៉ាង​ណា​ជួយ​ក្លឹប​ឱ្យ​ឈ្នះ​ពាន​រង្វាន់ Bundesliga ​ឱ្យ​បាន​នា​រដូវ​កាល​នេះ​។

​រំលឹក​ថា​កាល​ពី​ម្សិលមិញ​នេះ ​ក្លឹប Bayern Munich ​បាន​ធ្វើ​ការ​ប្រកាស​ភ្លាម​ៗ​តែ​ម្ដង ​ក្នុង​ការ​ដក​លោក Julian Nagelsmann ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប។ ​ហើយ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ដែរ ​ក៏​បាន​បញ្ជាក់​ពី​ការ​តែងតាំង​លោក Thomas Tuchel ​មក​ជំនួស​កន្លែង​នេះ​ដែរ។ ​លោក Tuchel ​នេះ ជា​អតីត​គ្រូ​បង្វឹក Dortmund ​និង​ធ្លាប់​ជួយ Chelsea ​ឈ្នះ​ពាន UEFA Champions League ​ថែម​ទៀត​នៅ​ឆ្នាំ​២០២១​កន្លង​ទៅ។

​ស្រប​ពេល​ការ​ចូល​កាន់​តំណែង​របស់​លោក Tuchel ​នេះ​ដែរ ក្លឹប​បាន​ដាក់​គោលដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​ឱ្យ​បាន។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ Bayern Munich ​នៅ​លេខ​២ ​និង Dortmund ​នៅ​លេខ​១។ ​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​គឺ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ការ​ប្រកួត​ក្នុង​លីគ​វិញ នៅ​សល់​ត្រឹម​៩​ប្រកួត​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT