បារាំង ​លត់​ហុល្លង់ ៤-០ ​ប្រធាន​ក្រុម​ថ្មី Mbappe ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​យក​ឈ្នះ​លើ​ក្រុម​ហុល្លង់​ក្នុង​លទ្ធផល ៤-០ ​ក្នុង​ការ​ប្រកួត ​​Euro 2024 qualifying ​កាល​ពី​យប់មិញ​នេះ​។

​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ​ក្រោយ​ពី​បាន​ត្រឹម​ជើង​ឯក​រង​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​កន្លង​ទៅ​មក។ ​មួយ​វិញ​ទៀត​នេះ​ក៏​ជា​ប្រកួត​ដំបូង​ដែល​កីឡាករ​វ័យ​ក្មេង Kylian Mbappe ​ទទួល​បាន​ឱកាស​ធ្វើ​ជា​ប្រធាន​ក្រុម​ផង​ដែរ។ ​ជាក់​ស្ដែង ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​រួម​ចំណែក​២​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់​ដែល​បារាំង​លត់​ក្រុម​ហុល្លង់ ៤-០ ​ផង​ដែរ។

រំលឹក​ថា​បារាំង​ស្ថិត​នៅ​ពូល B ​នៃ​វគ្គ​ជម្រុះ​នេះ ​ជាមួយ​ក្រុម​ក្រិក សាធារណរដ្ឋ​អៀរឡង់ ​គ្រិលបាតា ​និង​ហុល្លង់។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​លេខ​១​និង​លេខ​២​ក្នុង​ពូល ​នឹង​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២៤​ខាង​មុខ​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT