នេះ​ជា​មូលហេតុ Bayern Munich ​បណ្ដេញ​លោក Nagelsmann ​ចេញ ​ទាំង​មិន​ប្រាប់​មុន​

​ប្រភព​នៅ​អាល្លឺម៉ង់​បាន​ចុះ​ផ្សាយ​យ៉ាង​ច្បាស់​ថា​ក្លឹប Bayern Munich ​បាន​សម្រេច​ចិត្ត​បណ្ដេញ​លោក Julian Nagelsmann ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ទៅ​ហើយ ​ទាំង​ដែល​សាមី​ខ្លួន​មិន​ទាន់​ទទួល​បាន​ដំណឹង​ផង។

​​កាល​ពី​ប្រកួត​កន្លង​ទៅ​នេះ Bayern Munich ​លេង​ចាញ់​ក្រុម Bayer Leverkusen ​និង​ឈរ​នៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​ក្នុង​តារាង Bundesliga ​។ ​បរាជ័យ​នោះ ​លោក Julian Nagelsmann ​បាន​បន្ទោស​ទៅ​លើ​កីឡាករ​ខ្លាំង ​ហើយ​ចោទ​ពួកគេ​ថា​លេង​ដោយ​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ខ្លួន​ទាល់​តែ​សោះ។ ​ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ក្លឹប​វិញ ​ក៏​មើល​ឃើញ​ថា​នេះ​ជា​ប្រកួត​អន់​បំផុត​ហើយ​សម្រាប់​ក្រុម Bayern Munich ។ ចប់​រឿង​នេះ​ទៅ ​ក៏​ស្រាប់​តែ​ធ្លាយ​ដំណឹង​ក្លឹប​បណ្ដេញ​លោក Julian Nagelsmann ​ចេញ​តែ​ម្ដង ​ទាំង​ដែល​មិន​ទាន់​ប្រាប់​ទៅ​សាមី​ខ្លួន​ផង​។

​ប្រភព​នៅ​អាល្លឺម៉ង់​បញ្ជាក់​ថា​អ្នក​ចាត់ការ​វ័យ​៣៥​ឆ្នាំ​ត្រូវ​បាន​ដក​តំណែង ​ហើយ Bayern Munich ​បាន​យក​លោក Thomas Tuchel ​មក​ដឹក​នាំ​ក្រុម​បន្ដ​ហើយ។ ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្ដង។ ​Bayern Munich ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Nagelsmann មាន​ភាគរយ​ឈ្នះ​ដល់​ទៅ​៧១​%​ឯ​ណោះ ​ដោយ​ឆ្លង​កាត់​៨៤​ប្រកួត ​ឈ្នះ​៦០​ប្រកួត ឈ្នះ​ពាន Bundesliga ​ម្ដង German Super Cup ​២​ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT