អ្នកចាំទី Emiliano Martinez ស្រក់ទឹកភ្នែកនៅពេលឃើញអ្នកគាំទ្រអាហ្សង់ទីនប្រមាណ៨ម៉ឺននាក់ពេញកីឡដ្ឋានតែម្ដង ចូលរួមគាំទ្រក្នុងការប្រកួតទល់ប៉ាណាម៉ានៅព្រឹកមិញនេះ។
អាហ្សង់ទីន បានប្រកួតមិត្តភាពជាមួយប៉ាណាម៉ា ដែលនេះជាប្រកួតដំបូងចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ FIFA World Cup 2022 មក។ ដោយសារជាការអបអរជ័យជម្នះផង អ្នកគាំទ្រប្រមាណជា៨ម៉ឺននាក់ពេញកីឡដ្ឋានតែម្ដងចូលរួមទស្សនា និងស្រែកហ៊ោគាំទ្រដល់ក្រុមជម្រើសជាតិ។ អ្នកចាំទី Martinez សប្បាយចិត្ត រហូតទៅដល់ស្រក់ទឹកភ្នែកទៅហើយនៅពេលឃើញទិដ្ឋភាពបែបនេះ។
ក្រុមអាហ្សង់ទីនបានយកឈ្នះការប្រកួតខាងលើនេះក្នុងលទ្ធផល ២-០។ ដោយ២គ្រាប់នោះ មានមួយគ្រាប់រកបានដោយប្រធានក្រុម Messi ផងដែរ និងជាគ្រាប់បាល់ទី៨០០របស់គេផងដែរ៕