ទី​បំផុត​អង់គ្លេស ​ស្គាល់​ជ័យជម្នះ​នៅ​ទឹក​ដី​អ៊ីតាលី​លើក​ដំបូង​ហើយ​តាំង​ពី​ឆ្នាំ​១៩៦១​

​ក្រុម​តោ​កំណាច​អង់គ្លេស ​បាន​ស្គាល់​ជ័យជម្នះ​ជា​លើក​ដំបូង​នៅ​ទឹក​ដី​អ៊ីតាលី​ហើយ ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​មក ​និង​ជា​ការ​សងសឹក​បាន​វិញ​ផង​ដែរ​នៅ​កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2020 ​កន្លង​ទៅ។

Rice ​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម​អ៊ីតាលី​តាំង​ពី​នាទី​១៣ ​និង​ខ្សែ​ប្រយុទ្ធ​ Harry Kane ​បន្ថែម​គ្រាប់​ទី​២​បាន​ទៀត​ដោយ​ការ​ប៉េណាល់ទី​នៅ​នាទី​៤៤។ ​ក្រុម​អ៊ីតាលី​ក្នុង​ដី​ខ្លួន​ឯង​ក៏​រក​បាន​១​គ្រាប់​វិញ​ផង​ដែរ​នៅ​នាទី​៥៦ ​ដោយ Retegui ​ប៉ុន្តែ​នាទី​នៅ​សល់​ប៉ុន្មាន​ទៀត​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ ដោយ​ឡែក​១​គ្រាប់​របស់ Kane ​យប់មិញ ក៏​ជា​គ្រាប់​បាល់​ទី​៥៤​របស់​គេ​ឱ្យ​អង់គ្លេស​ផង​ដែរ ​និង​បច្ចុប្បន្ន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ឱ្យ​ប្រទេស​នេះ​ទៅ​ហើយ។

​សម្រាប់​អង់គ្លេស​វិញ ​ក៏​បាន​បំបែក​កំណត់ត្រា​អស្ចារ្យ​មួយ​សម្រាប់​ពួកគេ​ផង​ដែរ ពោល​គឺ​អាច​យក​ឈ្នះ​ទៅ​លើ​ក្រុម​អ៊ីតាលី​ក្នុង​ដី​បាន ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​៦២​ឆ្នាំ​មក​នេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT