ខ្សែ​​ប្រយុទ្ធ​ Mitrovic ​របស់ Fulham អាច​នឹង​ជាប់​ពិន័យ​ច្រើន​ប្រកួត​រឿង​រុញ​អាជ្ញាកណ្ដាល​

​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic ​របស់​ក្រុម Fulham ​អាច​នឹង​ជាប់​ពិន័យ​ច្រើន​ប្រកួត ​ចំពោះ​កាយ​វិការ​ដែល​រូបគេ​បាន​រុញ​អាជ្ញាកណ្ដាល​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​ទល់​ក្រុម​បិសាច​ក្រហម Manchester United ។

​Mitrovic ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ឱ្យ Fulham ​នាំ​មុខ​ទៅ​លើ​ក្រុម Man Utd ​មុន​ក្នុង​ការ​ប្រកួត​កន្លង​ទៅ ប៉ុន្តែ​រូបគេ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ​ក្រោយ​ពី​ច្រលោត​ទៅ​ដាក់​អាជ្ញាកណ្ដាល​ដែល​បាន​ផ្ដល់​កាត​ក្រហម​ទៅ​ឱ្យ​ Willian ​។ ​ការ​រុញ​អាជ្ញាកណ្ដាល​នេះ​អាច​នឹង​ត្រូវ FA ​ពិន័យ​បន្ថែម​ទៀត ​អាច​លើស​ពី​៣​ប្រកួត​ទៀត ព្រោះ​នេះ​ជា​កាយ​វិការ​មិន​សមរម្យ​នោះ​ទេ​ចំពោះ​អាជ្ញាកណ្ដាល។

ចំពោះ​រឿង​ពិន័យ​កាត​ក្រហម​នេះ​ដែរ ​ខាង Fulham ​ក៏​មាន​គម្រោង​ក្នុង​ការ​តវ៉ា​វិញ​ផង​ដែរ។ ពួកគេ​នឹង​លើក​យក​ករណី​របស់ Bruno ​ដែល​ធ្លាប់​រុញ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ទល់ Liverpool ​ដែរ តែ​មិន​ទទួល​បាន​កាត​អ្វី​នោះ​ទេ។ បញ្ជាក់​ដែរ​ថា FA ​មិន​ត្រឹម​តែ​ពិន័យ​ទៅ​លើ Mitrovic ​នោះ​ទេ ប៉ុន្តែ​អ្នក​ចាត់ការ Marco Silva ​ក៏​នឹង​ទទួល​ការ​ពិន័យ​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT