Newcastle ​ប្រដេញ Top4 ​វិញ ​ក្រោយ​យក​ឈ្នះ Forest ​២-១ ​

​ក្រុម Newcaslte United ​ចាប់​ផ្ដើម​ប្រដេញ​តំណែង Top4 ​ឡើង​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Nottingham Forest ​ក្នុង​លទ្ធផល ​២-១។

​នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ Forest ​ជា​អ្នក​ធ្វើ​ការ​នាំ​មុខ​ទៅ​លើ​ក្រុម Newcastle ​មុន​នៅ​នាទី​២៦ ​ដោយ​កីឡាករ Dennis ​។ ​តែ​ការ​នាំ​មុខ​នេះ​មិន​អាច​រក្សា​រហូត​នោះ​ទេ ​ពោល​គឺ​កីឡាករ Isak ​រក​បាន​២​គ្រាប់​ឱ្យ​ក្រុម Newcastle ​ដើម្បី​យក​ឈ្នះ​បាន​វិញ ​នៅ​នាទី​៤៥+២ ​និង​៩០+៣ ដោយ​បាល់​ប៉េណាល់ទី។ ​ជាមួយ​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Newcastle ​កំពុង​ប្រដេញ​ពិន្ទុ Top4 ​ជាមួយ​ក្រុម Spurs ​និង Manchester United ​វិញ​ហើយ។

​នៅ​ពេល​នេះ Newcastle United ​មាន​៤៧​ពិន្ទុ​ឆ្លង​កាត់​២៦​ប្រកួត ​នៅ​លេខ​៥ ​ស្រប​ពេល​ក្រុម Spurs ​នៅ​លេខ​៤ ​មាន​៤៨​ពិន្ទុ ​លេង​២៧​ប្រកួត ​និង​ក្រុម​លេខ​៣ Manchester United ​មាន​៥០​ពិន្ទុ ​ឆ្លង​កាត់​២៦​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT