ពិត​ជា​អស្ចារ្យ​ណាស់ ស្រួង ភាវី ​ឈ្នះ​ពាន PBA ​៤​ម្នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​

​កំពូល​កីឡាការិនី​ប៊ីយ៉ា​កម្ពុជា​ ស្រួង ភាវី ​បាន​ឈ្នះ​ពាន​រង្វាន់ PBA ​ចំនួន​៤​ពាន​រង្វាន់​ម្នាក់​ឯង​ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​កីឡា​ការិនី​ខ្មែរ​ខាង​លើ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ “ដើម​​ឆ្នាំ​២០២៣​នេះ​ គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ​សម្រាប់​រូប​នាង​ខ្ញុំ​ ថ្ងៃ​​នេះ​​ខ្ញុំ​ពិត​ជា​រំភើប​ និង​មាន​មោទកភាព​ខ្លាំង​ណាស់​ ដោយ​បាន​ទទួល​ពាន​រង្វាន់ ​PBA សម្រាប់​​កីឡាការិនី​​ឆ្នើម​ ឆ្នាំ​2023​ ចំនួន​៤ពាន​ម្នាក់​ឯង​ ក្នុង​ចំណោម​កីឡាករ កីឡាការិនី​​ឆ្នើម​ទាំង​អស់ ដែល​​​ពួក​គាត់​​ទទួល​បាន​ត្រឹម​ម្នាក់​១។ ខ្ញុំ​រំភើប​ពេក​ស្ទើរ​តែ​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​ តែ​អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ​ នេះ​គឺ​ជា​កិត្តិយស​សម្រាប់​ប្រជាជាតិ​របស់​ខ្ញុំ​ ព្រោះ​ស្រួង​ ភាវី​ ម្នាក់​នេះ​មក​ពី​ប្រទេស​កម្ពុជា​ គឺ​ជា​មាតុភូមិ​ដ៏​ល្អ​ផូរផង់​របស់​ខ្ញុំ​។

តទៅ​ទៀត​ កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីៗ​ឱ្យ​អស្ចារ្យ​ និង​នាំ​យក​នូវ​កិត្តិយស​ដ៏​បវរ​សម្រាប់​ជាតិ​មាតុភូមិ​ ពុក​ម៉ែ​បង​ប្អូន​យើង​ដែល​តែងតែ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​រូប​នាង​ខ្ញុំ​កន្លង​មក​។ សូម​គោរព​ជូនពរ​ជន​រួម​ជាតិ​ទាំង​អស់​គ្នា​ សូម​អរគុណ​!”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT