Real Madrid ​បាន​បង្ហាញ​ការ​គោរព​ទៅ Liverpool ​ក្រោយ​ទម្លាក់​ពួកគេ​ពី UCL ​

​ក្រុម Real Madrid ​បាន​ចាក់​បទ You’ll Never Walk Alone ​របស់​ក្រុម Liverpool ​ដើម្បី​ជា​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ក្រុម​នេះ​ឡើង​វិញ ​ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​។

 

​នៅ​ជើង​ទី​២​យប់មិញ​នេះ ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​ក្នុង​លទ្ធផល ​១-០ ​ទៀត ​ធ្វើ​ឱ្យ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ទៅ​ក្នុង​លទ្ធផល ​៦-២។ ​នេះ​ជា​លទ្ធផល​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត​ទល់ Real Madrid ​ព្រោះ​ឱ្យ​តែ​ប៉ះ​ក្រុម​អេស្ប៉ាញ​នេះ គឺ​ក្រុម​ហង្ស​ក្រហម​មិន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ។

​យ៉ាងណាមិញ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម ​ក្រុម Real Madrid ​ក៏​បាន​ចាក់​បទ You’ll Never Walk Alone ​របស់​ក្រុម Liverpool ​វិញ​ផង​ដែរ។ ដោយ​នេះ​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អង់គ្លេស​នេះ​វិញ ស្រប​ពេល​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Liverpool ​ក៏​បាន​រំលែក​ទុក្ខ​ដល់​ក្រុម Real Madrid ​ដែល​វីរៈបុរស​ក្លឹប​ឈ្មោះ Amancio ​ចែក​ឋាន​ផង​ដែរ។ ​ដោយ​នេះ​ពិត​ជា​បង្ហាញ​ពី​កាយ​វិការ​ល្អ​មែនទែន​ក្នុង​វិស័យ​បាល់ទាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT