ក្លឹប​នៅ​អ៊ីតាលី ​បង្ហាញ​សាច់​ដុំ​ខ្លាំង​នៅ Champions League ​ឆ្នាំ​នេះ​

​ក្លឹប​នៅ​អ៊ីតាលី​រហូត​ដល់​ទៅ​៣​ទៅ​ហើយ​ដែល​កំពុង​បង្ហាញ​សាច់​ដុំ​ខ្លាំង​នៅ​ក្របខណ្ឌ UEFA Champions League ​រួម​មាន Napoli , AC Milan ​និង Inter Milan ​។

​នៅ​យប់មិញ​នេះ​ក្រុម Napoli ​បាន​យក​ឈ្នះ​លើ​ក្រុម Frankfurt ​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ហើយ។ ​ដោយ​មាន​មួយ​ក្រុម​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្លឹប​មក​ពី​លីគ Serie A ​មាន​រហូត​ដល់​ទៅ​៣​ក្រុម​ហើយ ដែល​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ធំ​លំដាប់​ទី​មួយ​នៅ​អឺរ៉ុប​នេះ។ ​ដោយ​៣​ក្រុម​នោះ​រួម​មាន Napoli , AC Milan ​និង Inter Milan ​។

​នេះ​ជា​លើក​ដំបូង​ផង​ដែរ​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ក្រុម​រហូត​ដល់​៣​នៅ​អ៊ីតាលី​អាច​ឡើង​ដល់វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន។ ​ស្រប​ពេល​ដែល​៥​ក្រុម​ទៀត​នោះ​រួម​មាន Chelsea, Manchester City , Bayern Munich , Benfica ​និង Real Madrid ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT