Ronaldo ​បាន​កាត​លឿង ​ក្រោយ​ខឹង​អាជ្ញាកណ្ដល​ទាត់​បាល់​ចោល​យប់មិញ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ទទួល​បាន​កាត​លឿង​កាល​ពី​យប់មិញ​នេះ ក្រោយ​ពី​រូបគេ​ខឹង​អាជ្ញាកណ្ដាល​បញ្ចប់​ការ​ប្រកួត​នៅ​តង់​ទី​១ ​ស្រប​ពេល​បាល់​កំពុង​សម្រុក​ទៅ​មុខ​និង​មាន​ឱកាស​រក​គ្រាប់​បាល់។

​ក្រុម Al Nassr ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Abha ក្នុង​លទ្ធផល ​៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ King Cup ​នៅ​យប់មិញ ​និង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ ​តែ​ក្នុង​ការ​ប្រកួត​នេះ ​ខ្សែ​ប្រយុទ្ធ​សំខាន់ Ronaldo ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ ហើយ​ក៏​ទទួល​បាន​កាត​លឿង​ពី​អាជ្ញាកណ្ដាល​ថែម​ទៀត​ផង។ កាត​លឿង​នោះ​ដែរ ​ក្រោយ​ពី​រូបគេ​បាន​ទាត់​បាល់​ចោល ​នៅ​ពេល​ចប់​តង់​ទី​មួយ។

​ការ​ទាត់​បាល់​ចោល រហូត​អាជ្ញាកណ្ដាល​ផ្ដល់​កាត​លឿង​នេះ​ដែរ ក៏​ព្រោះ​តែ​ពេល​នោះ​ជា​ការ​វាយ​បក counter-attack ​និង​ជា​ឱកាស​ល្អ​ក្នុង​ការ​រក​គ្រាប់​បាល់​ផង​ដែរ។ តែ​ដោយសារ​អាជ្ញាកណ្ដាល​ឃើញ​ថា​ដល់​ម៉ោង​ទៅ​ហើយ ទើប​ផ្លុំ​បញ្ចប់​តង់​ទី​មួយ​តែ​ម្ដង។ ​Ronaldo ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​ចិត្ត​នេះ​ក៏​ទាត់​បាល់​ចោល ​និង​បាន​កាត​លឿង​ជា​លើក​ទី​២ ​ក្នុង​ការ​ចូល​លេង​ឱ្យ Al Nassr ​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT