FIFA ​សម្រេច​ប្ដូរ​រូបមន្ដ​មក​ចាស់​វិញ ​ក្នុង​មួយ​ពូល ​មាន​៤​ក្រុម​ដដែល​

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​សម្រេច​ចិត្ដ​ប្ដូរ​រូបមន្ដ​មក​ប្រើ Format ​ចាស់​វិញ ​ដោយ​ក្នុង​មួយ​ពូល ​មាន​ក្រុម​៤​ដដែល​សម្រាប់​ការ​ប្រកួត FIFA World Cup 2026។

​ដំបូង​ឡើយ FIFA ​បាន​ប្រកាស​ថា​ការ​ប្រកួត FIFA World Cup 2026 ​ដែល​ធ្វើ​ឡើង​នៅ​៣​ប្រទេស​រួម​គ្នា សហរដ្ឋ​អាមេរិក​មិចសិកូ ​និង​កាណាដា ​នោះ​នឹង​មាន​ក្រុម​ចូល​រួម​៤៨​ក្រុម ​ប្រើ​រូមបន្ដ​ថ្មី ​ចែក​ជា​១៦​ពូល ​ក្នុង​មួយ​ពូល ​មាន​៣​ក្រុម។ ​តែ​ក្រោយ​ពី​មាន​ការ​វែកញែក​ច្រើន​មក ​ទើប​ពេល​នេះ FIFA ​សម្រេច​ចិត្ត​ត្រលប់​ទៅ​ប្រើ​រូបមន្ដ​ចាស់ ​មួយ​ពូល ​មាន​៤​ក្រុម​វិញ​ហើយ ប៉ុន្តែ​ផ្លាស់​ប្ដូរ​ក្បួន​លេង​បន្ដិចបន្ដួច។

​ដោយ​ក្រុម​ចូល​រួម​នៅ FIFA World Cup 2026 ​នឹង​រក្សា​៤៨​ក្រុម​ដដែល ​បែងចែក​ជា​១២​ពូល ​ក្នុង​មួយ​ពូល​ ​មាន​៤​ក្រុម។ ​ដោយ​ការ​ប្រកួត​ជម្រុះ​នេះ​ដែរ ​ក្រុម​លេខ​១​និង​លេខ​២ ​ឡើង​ទៅ​វគ្គ​បន្ដ​ស្វ័យ​ប្រវត្តិ ​អម​ជាមួយ​ក្រុម​៨​ទៀត​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​តាម​ពូល​ល្អ​បំផុត។ សរុប​ទៅ​នៅ​សល់​៣២​ក្រុម​ដដែល ​ឆ្លង​កាត់​ការ​ប្រកួត​វិល​ជុំ​តាម​ពូល​លើក​ទី​១។ ​ដោយ​វគ្គ​៣២​ក្រុម​នឹង​ត្រូវ​ចាប់​ឆ្នោត​ប៉ះ​គ្នា​បន្ដ​ទៀត។ រូបមន្ដ​ថ្មី​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត World Cup 2026 ​ឡើង​ដល់​១០៤​ប្រកួត​និង​មាន​ប្រទេស​ចូល​រួម​បាន​កាន់​តែ​ច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT