Marco Silva ​ជា​បេក្ខភាព​ជំនួស​លោក Conte ​ប្រសិន​បើ​ចាកចេញ​

​លោក​ Marco Silva ​ជា​បេក្ខភាព​ទី​មួយ​តែ​ម្ដង​ក្នុង​ការ​ជំនួស​តំណែង​របស់​លោក​ Antonio Conte ​នៅ​ក្លឹប​ Spurs ប្រសិន​បើ​មាន​ការ​ចាកចេញ​ណា​មួយ​បាន​កើត​ឡើង។

​លោក​ Conte ​កាន់​តែ​កៀក​នឹង​អស់​កុងត្រា​ដឹក​នាំ​ក្រុម Spurs ​ទៅ​ហើយ ខណៈ​ដែល​សម្ពាធ​ការងារ​របស់​លោក​វិញ​ក៏​មាន​ច្រើន​ឡើង​ដែរ ​បន្ទាប់​ពី​ក្លឹប​មួយ​នេះ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​និង Cup ​នានា​ទាំង​អស់​នៅ​អង់គ្លេស។ អ្នក​គាំទ្រ​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ក្នុង​ការ​​ដឹក​នាំ​របស់​លោក ​ហើយ​ក៏​ចង់​ឃើញ​មាន​បេក្ខភាព​ក្នុង​ការ​មក​ជំនួស​ផង​ដែរ។

​ប្រភព​នៅ​អង់គ្លេស​ក៏​បង្ហើប​ដែរ​ថា​ក្រុម Spurs ​ពេញ​ចិត្ត​លោក Marco Silva ​ដែល​កំពុង​ដឹក​នាំ​បាន​ល្អ​នៅ​ក្លឹប Fulham ​។ ​ខណៈ​ដែល​កុងត្រា​របស់​លោក​វិញ​ក៏​នឹង​អស់​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​ដូច​គ្នា ដូច្នេះ​វា​អាច​និយាយ​បាន​ថា​ជា​ឱកាស​ល្អ​មែនទែន​ក្នុង​ការ​នាំ​យក​លោក​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត។ ​បេក្ខភាព​ម្នាក់​ទៀត គឺ​លោក​ Mauricio Pochettino ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ចង់​ឃើញ​មក​ដឹក​នាំ​ក្រុម​បន្ដ​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT