Paulo Dybala ជាកីឡាករម្នាក់មានប្រតិកម្មក្រោយពីបានឃើញលោក បង្ហាញកាយវិការមិនសមរម្យដាក់អ្នកគាំទ្រ Juventus ។
ជាមួយរឿងនោះដែរ Dybala បាននិយាយដូច្នេះថា៖ “ខ្ញុំឃើញគាត់ បង្ហាញកាយវិការដាក់អ្នកគាំទ្ររបស់យើង។ ខ្ញុំបានទៅនិយាយជាមួយគាត់ ហើយខ្ញុំប្រាប់គាត់ថា មិនបាច់ធ្វើអីចឹងទេ។ ការប្រកួតបានបញ្ចប់ទៅហើយ បើអ្នកធ្វើដូច្នេះ វាអាក្រក់មើលណាស់។ ខ្ញុំមិនចង់ទៅវាយគាត់ឬអ្វីឡើយ គ្រាន់តែប្រាប់ឱ្យកុំធ្វើអីចឹងអី”។
កាយវិការដាក់អ្នកគាំទ្រនោះ ត្រូវបានលោកJose Mourinho ឆ្លើយថា៖ “អ្នកមើលឃើញតែកាយវិការខ្ញុំ ប៉ុន្តែអ្នកមិនបានមើលឃើញអ្នកគាំទ្រគេ ស្រែកជេរខ្ញុំ៩០នាទីពេញឡើយ។ ខ្ញុំមកទីនេះ ដើម្បីដឹកនាំក្រុម ដោយវិជ្ជាជីវៈ ដូច្នេះពួកគេគួរតែផ្ដល់តម្លៃដល់ខ្ញុំជាងនេះ”៕ប្រភពDailyMail