Floyd Mayweather បានបដិសេធថាខ្លួនមិនបានយល់ព្រមវាយជាមួយកីឡាករជប៉ុន Tenshin នៅឡើយទេ ដោយការចុះផ្សាយទាំងអស់ចេញពីជប៉ុនតែម្ខាងប៉ុណ្ណោះ។
សប្ដាហ៍មុននេះ ប្រភពពីជប៉ុនបានចុះផ្សាយព្រោងព្រាតថា Floyd នឹងឡើងសង្វៀនវិញនៅថ្ងៃឆ្លងឆ្នាំជាមួយអ្នកប្រដាល់ជប៉ុន Tenshin Nasukawa ។ ដោយឡែកនៅពេលនេះវិញ សាមីខ្លួន Floyd បែរជានិយាយថាមិនបានដឹងរឿងខាងលើទៅវិញ ហើយការប្រកួតនោះខ្លួនក៏មិនទាន់យល់ព្រមដែរ។
“ពេលខ្ញុំទៅជប៉ុន ខ្ញុំឮដំណឹងនេះ ទាំងដែលខ្ញុំមិនទាន់បានយល់ព្រមអ្វីឡើយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះការរៀបចំការប្រកួតនេះឡើង។ ពេលខ្ញុំ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំ Floyd មិនមានចុះកុងត្រាវាយជាមួយនរណាម្នាក់នៅឡើយទេ”។ សម្ដី Floyd ៕ប្រភព៖ ABC