គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បាននិយាយនៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា ការប្រកួតជាមួយកម្ពុចា នៅថ្ងៃស្អែកនេះនឹងខុសប្លែកពីការប្រកួតមិត្តភាព កាលពីខែកញ្ញាកន្លងទៅ ។
លោក Tan Cheng Hoe នៅក្នុងការដឹកនាំក្រុមជម្រើសជាតិម៉ាឡេស៊ី លើកដំបូងក្នុងពានរង្វាន់ AFF Suzuki Cup បានថ្លែងថា៖ « យើងដឹងហើយថា ក្រុមកម្ពុជា គឺត្រៀមខ្លួនបានល្អ តាំងពីខែកញ្ញារហូត ហើយពួកគេធ្វើបានល្អណាស់ ដូចនេះខ្ញុំសង្ឃឹមថា
កីឡាកររបស់ខ្ញុំ នឹងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបាននូវលទ្ធផលវិជ្ជមាន » ។
គួរឱ្យដឹងថា កាលពីប្រកួតមិត្តភាពទល់នឹងកម្ពុជា ក្នុងខែកញ្ញាកន្លងទៅ លោក Cheng Hoe ធ្លាប់បានកោតសរសើរដល់កម្ពុជា ជារឿយៗ ពោលគឺគ្រាដែលកម្ពុជា ទទួលបានអ្នកចាត់ការទូទៅថ្មី គឺ Keisuke Honda និងថាប្រព័ន្ធលេងរបស់កម្ពុជា គឺមានការ
អភិវឌ្ឍន៍ជាងមុន តែកាលនោះម៉ាឡេស៊ី បានយកឈ្នះកម្ពុជា ៣ ទល់នឹង ១ ។
អ្វីដែលគួរឱ្យកត់សម្គាល់នូវរាល់សម្តីរបស់លោកនោះគឺថា គាត់មកទីនេះគឺដើម្បីទទួលបានលទ្ធផលវិជ្ជមាន ដែលមានន័យថា គឺមកដើម្បីឈ្នះការប្រកួត ។
ចាំមើលថា តើការប្រកួតថ្ងៃស្អែក ដែលជាប្រកួតផ្លូវការ របស់ពានរង្វាន់ AFF Suzuki Cup 2018 ក្នុងពូល A នៅពហុកីឡដ្ឋានជាតិ ៕