Jose៖ លទ្ធផល​ជាមួយ Juventus ​មិន​មែន​ជា​ក្ដី​បារម្ភ​សម្រាប់ Man Utd ​ទេ​

លោក Jose Mourinho ​បាន​បញ្ជាក់​ថា​លទ្ធផល​ប្រកួត​ជាមួយ​ក្រុម Juventus ​នៅ​រាត្រី​នេះ ​មិនមែន​ជា​ក្ដី​បារម្ភ​សម្រាប់​ក្រុម Manchester United ​ឡើយ​នៅ​វគ្គ​សន្សំ​ពិន្ទុ​នេះ។

បិសាច​ក្រហម ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​អ៊ីតាលី ​ដោយ​ប៉ះ​ជាមួយ​ក្រុម Juventus ​នៅ​រាត្រី​នេះ ​ដើម្បី​សន្សំ​ពិន្ទុ​ក្នុង​ពូល H ​ពាន​រង្វាន់ UEFA Champions League ​។ Man Utd ​មាន​ត្រឹម​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក ​ស្រប​ពេល Juventus ​វិញ​មាន​៩​ពិន្ទុ​ពេញ​តែ​ម្ដង ​ឈរ​នៅ​កំពូល​តារាង។ លទ្ធផល​នេះ ​Man Utd ​នឹង​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ដើម្បី​រក្សា​តំណែង​លេខ​២​របស់​ខ្លួន។ ប៉ុន្តែ​ចាញ់ ​ហើយ​ក្រុម Velencia ​ឈ្នះ​ទៀត ​នោះ​ក្រុម​របស់​លោក Jose ​នឹង​ធ្លាក់​ទៅ​លេខ​៣​វិញ​ហើយ។

លោក Jose ​និយាយ​ចំពោះ​រឿង​ខាង​លើ​នេះ​ថា​៖ “ប៉ះ Juventus ​ជា​ប្រកួត​សំខាន់ ប៉ុន្តែ​វា​មិន​មែន​ជា​ប្រកួត​កាត់​សេចក្ដី​ឡើយ។ ការ​ប្រកួត​កាត់​ក្ដី​ចាញ់​ធ្លាក់ គឺ​ការ​ប្រកួត​ដែល​នៅ​សល់​២​ទៀត ប៉ះValencia ​និង Young boys ​ឯ​ណោះ។ ដូច្នេះ ​ចាញ់​ឈ្នះ​នៅ​យប់​នេះ ​វា​មិន​មែន​ជា​ក្ដៅ​កង្វល់​សម្រាប់​​ខ្ញុំ​និង​ក្រុម​ឡើយ។ វា​ជា​រឿង​ល្អ ​ដែល​យើង​បាន​មក​លេង​នៅ​ទឹក​ដី​អ៊ីតាលី​នេះ”៕ប្រភពDailyMail

  • Jose៖ លទ្ធផល​ជាមួយ Juventus ​មិន​មែន​ជា​ក្ដី​បារម្ភ​សម្រាប់ Man Utd ​ទេ​