Nagelsmann ថានឹងរៀបចំរបៀបលេងគ្រប់ស្ថានភាពទាំងអស់ជាមួយ Mbappe

លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich កំពុងរៀបចំសម្រាប់គ្រប់ស្ថានភាពទល់នឹង Paris Saint-Germain ដែលនឹងធ្វើការសម្រេចចិត្តយឺតពេលថាតើត្រូវដាក់កីឡាករ Kylian Mbappe ដែរឬទេ។
កីឡាករអន្តរជាតិបារាំង Mbappe បានត្រលប់មកហ្វឹកហាត់វិញនៅមុនការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ នៅកីឡដ្ឋាន Parc des Princes។

កីឡាករវ័យ ២៤ឆ្នាំរូបនេះដំបូងត្រូវបានដកចេញពីការប្រកួតបន្ទាប់ពីបានរងរបួសសរសៃពួរពេលប្រកួតជាមួយក្រុម Montpellier កាលពីថ្ងៃទី១ ខែកុម្ភៈ ដែលត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេល ៣សប្តាហ៍។
ខណៈពេលដែល Mbappe ត្រូវបានបញ្ចូលក្នុងក្រុមកីឡាករទាំង ២២នាក់របស់ PSG លោក Christophe Galtier បាននិយាយកាលពីថ្ងៃចន្ទថាគាត់នឹងរង់ចាំរហូតដល់ថ្ងៃប្រកួតមុនពេលធ្វើការសម្រេចចិត្តលើការដាក់ចូលលេង ឬយ៉ាងណា។

កីឡាករ Lionel Messi ក៏មិនមានកាយសម្បទាពេញលេញដែរ ដោយបានទម្លាក់ចេញពីការប្រកួតចាញ់ Monaco នៅ Ligue 1 កាលពីថ្ងៃសៅរ៍ ប៉ុន្តែ Nagelsmann កំពុងរៀបចំរបៀបលេងសម្រាប់លទ្ធភាពដែលមានកីឡាករទាំងពីរ។

Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ថា៖

“ប្រសិនបើពួកគេទាំងពីរលេង នោះកាយសម្បទារពួកគេល្អហើយ។ ជាពិសេស Messi គឺជាកីឡាករដែលចេះលេង ទោះពេលគាត់មិនបានហ្វឹកហាត់ច្រើនក្តី។ ខ្ញុំមិនដឹងថា Kylian Mbappe នឹងលេងជម្រើស១១ដំបូង ឬអត់នោះទេ។ យើងនឹងរៀបចំរបៀបលេងសម្រាប់គ្រប់ស្ថានភាពទាំងអស់”៕

[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT