Marseille ​ទម្លាក់ PSG ​ពី​ពាន Coupe de France

​ក្រុម Marseille ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម PSG ​ក្នុង​លទ្ធផល ២-១ ​នា​ជំនួប​ពាន​រង្វាន់ ​Coupe de France ​កាល​ពី​យប់មិញ​នេះ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​ក្រុម​អ្នក​មាន​ PSG ​បាន​បន្ដ​ការ​ខក​ចិត្ត​ទៀត​ហើយ ក្រោយ​ពី​របូត​ពានCoupe de France ​នៅ​យប់មិញ​នេះ។ ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​មិន​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Christophe Galtier ​ហើយ ខណៈ​ដែល​ការ​ប្រកួត​សំខាន់​ដូចជា​នៅ Champions League ​ទល់ Bayern Munich ​ក៏​កាន់​តែ​កៀក​មក​ដល់​ថែម​ទៀត។ ​ប្រសិន​បើ​លោក​មិន​អាច​ជួយ​ក្រុម​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ទេ ​នោះ​តំណែង​របស់​អ្នក​ចាត់ការ​រូប​នេះ​ក៏​ទំនង​ជា​មិន​អាច​នៅ​យូរ​បាន​ដែរ។

​នៅ​ដើម​ឆ្នាំ​២០២៣​នេះ ​ក្រុម PSG ​បាន​បរាជ័យ​៣​ដង​មក​ហើយ។ ​របូត​ពាន​រង្វាន់​មួយ​នៅ​យប់មិញ ​ហើយ​នៅ​លីគ​កំពូល​បារាំង​វិញ ពួកគេ​ក៏​មិន​ទាន់​មាន​សុវត្ថិភាព​ថា​នឹង​អាច​លើក​ពាន​អ្វី​ដែរ។ ​គោលដៅ​សំខាន់​របស់​ក្លឹប​នេះ​គឺ​នៅ​ពាន UEFA Champions League ​ដែល​នឹង​ធ្វើ​ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​ទល់ Bayern Munich ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT