Jaloliddin ថា Ronaldo ជួយ​ក្លឹប Al Nassr មាន​ប្រជាប្រិយភាព ​កើន​អ្នក Followers ​នៅ​លើ Instagram ​

កីឡាករ Jaloliddin Masharipov ​របស់​ក្លឹប​ Al Nassr ​ផ្ទាល់ ​បាន​និយាយ​ថា​វត្តមាន​របស់ Cristiano Ronaldo ​បាន​ជួយ​ឱ្យ​ក្លឹប​មាន​ប្រជាប្រិយភាព ​កើន​អ្នក Followers ​ច្រើន​នៅលើ Instagram ​តែ​មិន​មាន​អ្វី​ប្រែប្រួល​ក្នុង​ក្រុម​នោះ​ទេ។

​Ronaldo ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Al Nassr ​ក្នុង​តម្លៃ​ពលកម្ម​បំបែក​កំណត់ត្រា​ហើយ ​រហូត​ដល់​២១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ ​វត្តមាន​របស់​គេ ​បាន​ធ្វើ​ឱ្យ​ក្លឹប​នៅ​អារ៉ាប់ប៊ីសាអូឌីត​នេះ ​ល្បី​ល្បាញ ​និង​មាន​អ្នក​គាំទ្រ​ចាំ​តាមដាន​ច្រើន។ ​តែ​បើ​សាច់​នៃ​ការ​ប្រកួត​វិញ ​ឃើញ​ថា​៣​ប្រកួត​មក​នេះ Ronaldo ​បាន​លេង តែ​មិន​សូវ​បាន​ល្អ​នោះ​ទេ រក​បាន​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ ហើយ​ជា​បាល់​ប៉េណាល់ទី​ថែម​ទៀត។

​មិត្ត​រួម​ក្រុម Jaloliddin Masharipov ​បាន​និយាយ​ថា​៖ “គ្មាន​អ្វី​ប្រែប្រួល​ទេ​នៅ Al Nassr ។ មាន​តែ​ចំនួន​អ្នក Followers ​នៅ​លើ​ផេក​ប៉ុណ្ណោះ​ដែល​កើន​ឡើង ​និង​ចំនួន​អ្នក​ចូល​ទស្សនា​ការ​ប្រកួត​ក្នុង​លីក​ក៏​ច្រើន​ដូច​គ្នា។ ​នៅ​ពេល​ហ្វឹកហាត់ ​គ្រប់​យ៉ាង​គឺ​នៅ​ដូច​ដើម”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT