Rio ​ថា Bruno ​លេង​ល្អ​ណាស់ ​នៅ​ពេល​មិន​មាន Ronaldo ​

​Rio Ferdinand ​មើល​ឃើញ​ថា​ខ្សែ​បម្រើ Bruno Fernandes ​មាន​ទម្រង់​លេង​ល្អ​ណាស់ ​នៅ​ពេល​រូបគេ​លេង​ដោយ​មិន​មាន​វត្តមាន​របស់ Cristiano Ronaldo ​នៅ​ក្លឹប Manchester United ​។

​Ronaldo ​បាន​សម្រេច​ចិត្ត​ផ្ដាច់​កុងត្រា​ជាមួយ Man Utd ​នៅ​ចុង​ឆ្នាំ​២០២២ ​ហើយ​តាំង​ពី​ពេល​នោះ​មក​ឃើញ​ថា​ក្រុម Man Utd ​បែរ​ជា​ធ្វើ​បាន​ល្អ ​និង​ឈ្នះ​ការ​ប្រកួត​ជាប់​ទៅ​វិញ។ ជាក់​ស្ដែង​សមាជិក​ក្រុម​ក៏​ធ្វើ​បាន​ល្អ ​និង​សហការ​គ្នា​លេង​ផង​ដែរ។ ​ជា​ពិសេស​ខ្សែ​បម្រើ​កណ្ដាល Bruno ​ផ្ទាល់​តែ​ម្ដង ដែល​គេ​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញ ​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម។

​លោក Rio ​អតីត​កីឡាករ​បិសាច​ក្រហម Man Utd ​បាន​និយាយ​ថា​៖ “មាន​កីឡាករ​ខ្លះ​ដែល​មិន​ទាក់ទង​គ្នា​ល្អ​នោះ​ទេ​នៅ​លើ​ទីលាន ​ហើយ​ខ្ញុំ​គិត​ថា​ករណី​នេះ​ជាមួយ Ronaldo ​និង Fernandes ​។ Fernandes ​ចាប់​ផ្ដើម​លេង​ល្អ​នៅ​ពេល Ronaldo ​មិន​ចូល​លេង​ឬ​មិន​ស្ថិត​ក្នុង​ក្រុម។ Fernandes ​ចង់​ក្លាយ​ជា​កីឡាករ​សំខាន់ ​អ្នក​គ្រប់គ្រង​ការ​ប្រកួត។ គាត់​ចង់​ឱ្យ​កីឡាករ​ក្នុង​ក្រុម​ងាក​មក​រក​គាត់ ​ដើម្បី​ឱ្យ​គាត់​ចែក​បាល់​ឱ្យ​ទៅ​វិញ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT