គ្រូ Bayern មិនសូវជឿថា Mbappe នឹងខកខានជើងទីមួយវគ្គ១៦ក្រុមរបស់ PSG ជាមួយ​ Bayern

Julian Nagelsmann បង្ហាញការសង្ស័យចំពោះ Paris Saint-Germain ដែលថា Kylian Mbappe នឹងខកខានការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងក្រុម Bayern Munich របស់គាត់។
Mbappe បានរងរបួសសរសៃពួរក្នុងការប្រកួត Ligue 1 កាលពីថ្ងៃពុធជាមួយនឹងក្រុម Montpellier។

ក្រោយមក PSG បានប្រកាសថាកីឡាករវ័យ ២៤ឆ្នាំរូបនេះនឹងត្រូវអវត្តមានប្រហែល ៣សប្តាហ៍។

ប្រសិនបើការប៉ាន់ស្មានពេលវេលានៃការស្តារឡើងវិញមានភាពសុក្រឹតនោះ Mbappe នឹងមិនមានវត្តមានសម្រាប់ការប្រកួតជើងទីមួយនៃការប្រកួតរបស់ PSG ជាមួយក្រុម Bayern នៅថ្ងៃទី១៤ ខែកុម្ភៈ។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Bayern លោក Nagelsmann មិនជឿជាក់ទាំងស្រុងថានឹងជាករណីនេះទេ។Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ Bayern ជាមួយ Wolfsburg ថា៖

“ខ្ញុំមិនគិតថាគាត់នឹងអវត្តមានទេ ខ្ញុំមិនរំពឹងអ្វីផ្សេងទេ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​មាន​របួស​អ្វី​ទេ ខ្ញុំ​សន្មត់​ថា​គាត់​នឹង​ចូល​លេង។ វាមានភាពមិន ច្បាស់លាស់នៅលើគេហទំព័រ PSG។ ប្រសិនបើវាមិនមែនជារបួសនោះទេ ខ្ញុំមិនអាចស្រម៉ៃបានទេថាគាត់ខកខានការប្រកួត ប៉ុន្តែខ្ញុំមិនដឹងទេ។ ពិតណាស់ ពួកគេអាចលេងល្បិច។ ខ្ញុំ​កំពុង​រៀបចំ​របៀបលេងសម្រាប់​ការ​ប្រកួត​ដូច​មានគាត់លេងជាធម្មតា”៕

ប្រភព៖ FotMob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT