Jose ​ថា​នៅ Serie A ​រដូវ​កាល​នេះ ​គ្មាន​នរណា​ប្រជែង​ឈ្នះ Napoli ​ឡើយ​

​លោក Jose Mourinho ​បាន​បញ្ជាក់​ហើយ​ថា​នៅ​ពាន​រង្វាន់ Serie A ​រដូវ​កាល​នេះ គឺ​គ្មាន​ក្រុម​ណា​អាច​ប្រជែង​ជាមួយ​ក្រុម Napoli ​បាន​នោះ​ទេ។

​Jose ​ដែល​កំពុង​ដឹក​នាំ Roma ​នោះ បាន​និយាយ​ដោយ​ត្រង់​ថា​ក្រុម​របស់​ខ្លួន​អស់​ឱកាស​ប្រជែង​ពាន​ទៅ​ហើយ។ មួយ​វិញ​ទៀត​ក៏​ក៏​ជឿ​ជាក់​ថា​នៅ​រដូវ​កាល​នេះ​គ្មាន​ក្រុម​ណា​អាច​ប្រជែង​ជាមួយ​ក្រុម Napoli ​​បាន​ដូច​គ្នា។ ​ក្រុម​ដឹក​នាំ​ដោយ​លោក Luciano Spalletti ​កំពុង​ឈរ​កំពូល​តារាង ​និង​ដាច់​ពិន្ទុ​គេ​ដល់​ទៅ​១២​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​បើ​ទោះ​ជា​នៅ​សល់​ច្រើន​ប្រកួត​ទៀត​ក្ដី ​ក៏​ក្រុម​ដទៃ​ទៀត​ទំនង​ជា​មិន​អាច​ទៅ​រួច​ជាមួយ Napoli ​ដែរ។

​មួយ​វិញ​ទៀត Juventus ​ដែល​ជា​ក្រុម​តែងតែ​ខ្លាំង​មួយ​នៅ​អ៊ីតាលី​នេះ ក៏​រដូវ​កាល​នេះ​ពួកគេ​ត្រូវ​កាត់​រហូត​ដល់​១៥​ពិន្ទុ​ទៅ​ហើយ​ទៀត។ ដូច្នេះ​ការ​ឈរ​នៅ​ពាក់​កណ្ដាល​តារាង​របស់ Juventus ​គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា​ពួកគេ​មិន​អាច​ប្រជែង​ពាន​បាន​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT