Pope ​អ្នក​ចាំទី Newcastle ​កំពុង​កាន់​កំណត់ត្រា clean sheets ​១០​ប្រកួត​ជាប់​គ្នា​ហើយ​

​អ្នក​ចាំទី Nick Pope ​របស់​ក្រុម Newcastle United ​កំពុង​កាន់​កំណត់ត្រា​ល្អ​រក្សា​សំណាញ់​ទី clean sheet ​ចំនួន​១០​ប្រកួត​ជាប់​គ្នា​មក​ហើយ​។

​Newcastle United ​បាន​យក​ឈ្នះ​លើ​ក្រុម Southamton ១-០ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Carabao Cup ​។ ​ខណៈ​ដែល​ការ​ធ្វើ​បាន clean sheet ​ប្រកួត​នេះ គឺ​ជា​ប្រកួត​ទី​៦​ជាប់​គ្នា​ហើយ​សម្រាប់ Newcastle United ​តែ​បើ​ចំពោះ​អ្នកចាំទី Pope ​វិញ ​ឱ្យ​តែ​គេ​បាន​ឱកាស​ចាប់ ​គឺ​អាច​រក្សា clean sheet ​បាន​ដល់​ទៅ​១០​ប្រកួត​ទៅ​ហើយ។ ​នេះ​ជា​កំណត់ត្រា​មែនទែន​សម្រាប់ Pope ​ក្នុង​នាម​ជា​អ្នក​ចាំទី។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ក៏​មាន​ឱកាស​បាន​លេង​ឱ្យ​តោ​កំណាច​អង់គ្លេស​ផង​ដែរ។ ​នៅ​ពេល Jordan Pickford ​របួស គេ​គឺ​ជា​អ្នកចាំទី​ដៃ​ទី​២ ​និង​បាន​លេង​ទល់​ក្រុម​អ៊ីតាលី ​និង​អាល្លឺម៉ង់​ថែម​ទៀត​ក្នុង​ពាន​រង្វាន់ UEFA Nations League ​កន្លង​ទៅ។ ​ក្នុង​ប្រវត្តិសាស្ត្រ​កន្លង​មក ​មាន​តែ Edwin van der Sar ​មួយ​ទេ​ដែល​ធ្វើ​បាន Clean sheet ​ច្រើន​ជាង Pope ​ពោល​គឺ Van der Sar ​ធ្វើ​បាន​ដល់​១២​ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT