អេស្ប៉ាញ​ប៉ះ​អ៊ីតាលី ខណៈ​ហុល្លង់​ប៉ះ​ក្រូអាត ​វគ្គ Semi-Final ​ពាន Nations League

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អ៊ីតាលី ​ហើយ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​នឹង​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Nations League។

ការ​ចាប់​ឆ្នោត​នៃ​ពាន​រង្វាន់​ខាង​លើ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ។ ​ក្នុង​នោះ​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ​និង​១៥​ខែ​មិថុនា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ដែល​ប្រទេស​ហុល្លង់​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ខណៈ​ដែល​ក្រុម​ទាំង​៤​នេះ សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ហើយ​នៅ​អឺរ៉ុប ​ជា​ពិសេស​អេស្ប៉ាញ ​និង​ហុល្លង់​សុទ្ធ​តែ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

​កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ ​អេស្ប៉ាញ​នេះ​ហើយ​ដែល​ទម្លាក់​អ៊ីតាលី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ពួកគេ​ឡើង​ទៅ​ចាញ់​បារាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​វិញ។ ​ស្រប​ពេល​ហុល្លង់​វិញ ​ក៏​បាន​ត្រឹម​ជើង​ឯក​រង​ដូច​គ្នា​ក្នុង​ពាន​រង្វាន់​នេះ ​ដោយ​ឆ្នាំ​២០១៩​កន្លង​ទៅ ចាញ់​ក្រុម​ព័រទុយហ្គាល់ ១-០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT