Sarri ​ពន្យល់​ហេតុផល Hazard ​សំខាន់​សម្រាប់ Chelsea ​ប៉ុណ្ណា

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អរគុណ​ដល់​វត្តមាន​របស់ Eden Hazard ​ដែល​បាន​បន្ដ​លេង​ឱ្យ​ក្លឹប​នៅ​រដូវ​កាល​នេះ ​បើ​សិន​មិន​មាន​រូបគេ​ទេ តោ​ខៀវ​ប្រហែល​លេង​មិន​ល្អ​ដូច​បច្ចុប្បន្ន​ទេ។

លេង​យប់មិញ​នេះ ​ក្រុម Chelsea ​មិន​បាន​ដាក់ Hazard ​ឱ្យ​លេង​ពេញ​៩០​នាទី​ឡើយ ​ពោល​គឺ​បាន​ត្រឹម​ប្ដូរ​ចូល​នៅ​នាទី​៦៤​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ​មក​ពី​កីឡាករ​បែលហ្សិក​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​១០០​% ​ទើប​អ្នក​ចាត់ការ​មិន​ចង់​ប្រផុយ​ដាក់​ឱ្យ​លេង​៩០​នាទី ​ខ្លាច​របួស​កើត​ឡើង​វិញ។ លោក Sarri ​បាន​បញ្ជាក់​បន្ថែម​ថា Hazard ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ដូច្នេះ​រូបគេ​មិន​អាច​របួស​យូរ​ឡើយ។

“ការ​ពិត​ខ្ញុំ​មិន​ចង់​ដាក់​គាត់​ចូល​លេង​ទេ​យប់មិញ ប៉ុន្តែ​នៅ​ពេល​លទ្ធផល ១-១ ​នោះ​យើង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​នាំ​ជ័យជម្នះ​មក​យើង​បាន។ យើង​ត្រូវ​ការ​អ្នក Assist ​អ្នក​រក​គ្រាប់​បាល់​បាន ហើយ​ខ្ញុំ​គិត​ថា Hazard ​នេះ​ហើយ ​ដែល​អាច​ជួយ​យើង​បាន”។ សម្ដី​របស់​លោក Sarri ៕ប្រភពSports

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT