តំណែងរបស់ Thierry Henry កំពុងតែក្ដៅហើយនៅក្លឹប Monaco ក្រោយពីប្រកួតចាញ់ក្រុម Reims ១-០ កាលពីយប់មិញនេះថែមទៀត។តាំងពីចូលកាន់តំណែងមក ៤ប្រកួតមកហើយ ដែល Henry ដឹកនាំមិនទាន់ស្គាល់ជ័យជម្នះនៅឡើយ។ ស្របពេលដែលក្រុមបច្ចុប្បន្ននេះ ក៏ឈរនៅចំណាត់ថ្នាក់លេខ១៩ក្នុងតារាងពិន្ទុរបស់លីគបារាំងថែមទៀត។
កត្តានេះ បានធ្វើឱ្យលោក Henry ហាក់ដូចជាមិនអង្គុយបានស្រួលឡើយ ចំពោះតំណែងអ្នកចាត់ការក្រុមរបស់ខ្លួន ដែលជាអាជីពដំបូងនេះ។
មានអ្នកគាំទ្រជាច្រើនរបស់ Monaco ចាប់ផ្ដើមអន់ចិត្តចំពោះការដឹកនាំក្រុមរបស់ Henry ហើយ។ ត្បិតអីលោកត្រូវបានគេរំពឹងថានឹងធ្វើបានល្អជាងនេះ បើទោះជាមិនអាចឈ្នះក្រុមខ្លាំងៗ បាន ប៉ុន្តែត្រឹមជួយក្រុមឱ្យផុតពីតំណែងកាត់ចោល គឺមិនមែនជារឿងលំបាកឡើយ៕
ប្រភព៖ DailyMail