ក្រុម Leicester City បានឈានជើងចូលទីលានប្រកួតវិញហើយ ក្រោយពីមានហេតុការណ៍ស្លាប់ម្ចាស់ក្លឹបលោក Vichai Srivaddhanaprabha កាលពីសប្ដាហ៍មុន។ការប្រកួតយប់មិញ គឺពួកគេប៉ះជាមួយក្រុម Cardiff City ហើយក៏បានយកឈ្នះក្នុងលទ្ធផល ១-០ ផងដែរ។
១គ្រាប់ជ័យជម្នះនេះ ក្រុម Leicester City ទាំងមូលបានឧទ្ទិសដល់ម្ចាស់ក្លឹបដែលបានចែកឋានទៅ។ ស្របពេលដែលការប្រកួតនេះចាប់ផ្ដើម កីឡាករទាំងអស់បានឈរស្មឹងស្មាត១នាទី ដើម្បីជាការគោរពដល់លោក Vichai ផងដែរ។ ដោយម្នាក់ៗនឹងតែទប់ទឹកភ្នែកលែងជាប់ទៅហើយ ចំពោះហេតុការដ៏អាក្រក់ដែលបានសម្លាប់ម្ចាស់ក្លឹបនេះ។
Vichai Srivaddhanaprabha និងមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power។ ពិធីបុណ្យសពរបស់លោកត្រូវបានគេរៀបចំ នៅក្នុងប្រទេសថៃហើយចប់ការប្រកួតនេះកីឡាករ និងបុគ្គលសំខាន់ៗទាំងអស់នឹងហោះទៅកាន់ទីក្រុងបាងកកដើម្បីចូលរួម៕
ប្រភព៖DailyMail