Cristiano Ronaldo ជឿជាក់ថារូបគេនៅតែជាបេក្ខភាពមួយរូបប្រជែងពានរង្វាន់ Ballon d’or ដដែលនៅឆ្នាំនេះ ប៉ុន្តែមិនច្បាស់ថា Lionel Messi អាចមានឈ្មោះដែរឬអត់នោះទេ។
ខ្សែប្រយុទ្ធរបស់ក្រុម Juventus ខាងលើជឿជាក់លើសមត្ថភាពខ្លួន និងអាចឈ្នះពានរង្វាន់កិត្តិយសខាងលើបានម្ដងទៀតនៅឆ្នាំនេះ និងជាពានទី៦របស់គេ។ ស្របពេលដែល Ronaldo ក៏បាន Ballon d’Or នេះស្មើគ្នាជាមួយ Messi ដែរ ៥ដូចគ្នា។ ដូច្នេះហើយ ប្រសិនបើនរណាឈ្នះ១ទៀតនៅឆ្នាំនេះ នោះនឹងបានលើសគេហើយ។
ទន្ទឹមគ្នានឹងការជឿជាក់ខ្លួនឯងរបស់ Ronaldo នេះដែរ រូបគេនៅមានគូប្រជែងធំ២នាក់ទៀតគឺ Luka Modric ដែលទើបឈ្នះ FIFA Best Player of Year និង Griezmann ដែលទើបជួយបារាំងឈ្នះ World Cup ។ “ច្បាស់ណាស់ខ្ញុំចង់ឈ្នះ Ballon d’Or ហើយបើខ្ញុំនិយាយខុសពីនេះ គឺខ្ញុំកំហុសអ្នកហើយ។ ខ្ញុំដឹងមានគូប្រជែងច្រើនឆ្នាំនេះ ប៉ុន្តែខ្ញុំមានជំនឿចិត្ត។ សម្រាប់ខ្ញុំបេក្ខភាពដែលអាចប្រជែងនឹងខ្ញុំបានមានដូចជា Salah, Modric, Griezmann, Varane និង Mbappe ជាដើម”៕ប្រភពDailyMail