Neymar ​ថា​ខ្លួន​ដេក​យំ​រាល់​យប់ ព្រោះ​ខ្លាច​អត់​បាន​លេង World Cup ​

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​បាន​អះអាង​ថា​ខ្លួន​តែងតែ​ដេក​យំ​រាល់​យប់ បារម្ភ​ពី​បញ្ហា​របួស​របស់​ខ្លួន ​មិន​អាច​ឱ្យ​គេ​បន្ដ​លេង​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ​បាន​ទៀត។

​Neymar ​ដែល​រង​របួស​ក​ជើង​កាល​ប្រកួត​ទល់​ក្រុម​សែប​នោះ ​បាន​ត្រលប់​មក​ចូល​លេង​វិញ​ហើយ​នៅ​យប់មិញ​នេះ និង​រក​គ្រាប់​បាល់​១​គ្រាប់​ជួយ​ក្រុម​ប្រេស៊ីល​យក​ឈ្នះ​លើ​ក្រុម​កូរ៉េ​ខាង​ត្បូង​ក្នុង​លទ្ធផល ​៤-១ ​ថែម​​ទៀត។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ ​បាន​អះអាង​ថា​រូបគេ​លែង​មាន​បញ្ហា​ឈឺ​ក​ជើង​ទៀត​ហើយ ប៉ុន្តែ​មុន​ការ​អាច​ចូល​ទីលាន​បាន​វិញ​នេះ ​Neymar ​ក៏​មាន​ការ​បារម្ភ​ខ្លាំង​ផង​ដែរ។

​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ក្រុម​ប្រេស៊ីល​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​ខ្លាច ​មិន​អាច​ចូល​លេង​នៅ World Cup ​នេះ​ម្ដង​ទៀត ប៉ុន្តែ​ខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន​ពី​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​ផង​ដែរ។ ​ខ្ញុំ​តែងតែ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​បាន​ត្រលប់​មក​ចូល​ទីលាន​វិញ​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT