បារាំង ​មិន​អាច​មើល​ស្រាល​ក្រុម​ប៉ូឡូញ​បាន​ទេ​

​លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​ក្រុម​របស់​ខ្លួន​មិន​អាច​មើល​ស្រាល​ទៅ​លើ​ក្រុម​ប៉ូឡូញ​បាន​នោះ​ទេ​ក្នុង​ការ​ប្រកួត World Cup 2022 ​នៅ​រាត្រី​នេះ​។

​បារាំង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ហើយ​មួយ​វិញ​ទៀត​នា​ឆ្នាំ​នេះ​ពួកគេ​ក៏​ជា​បេក្ខភាព​លេចធ្លោ​ផង​ដែរ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត។ ឈរ​លេខ​១​ក្នុង​ពូល ​និង​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​នៅ​បើក​ឆាក ​បាន​ធ្វើ​ឱ្យ​បារាំង​ទុក​ជើង​ច្រើន​សម្រាប់​ប្រកួត​ទី​៣​ក្នុង​ពូល ព្រោះ​ពួកគេ​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ។ ដូច្នេះ​នៅ​រាត្រី​នេះ ជឿ​ថា​បារាំង​នឹង​ដាក់​កីឡាករ​ពេញ​ជើង​វិញ​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ប៉ូឡូញ​ជាក់ជា​មិន​ខាន។

​លោក Didier Deschamps ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “យើង​ត្រូវ​តែ​គោរព​ដល់​ក្រុម​ប៉ូឡូញ។ ពួកគេ​ជា​ក្រុម​ដែល​លេង​ការពារ​ទាំង​៣​ប្រកួត​កន្លង​មក ​ពួកគេ​លេង​ការពារ​ច្រើន ​និង​ការពារ​បាន​ល្អ​ណាស់។ ពួកគេ​មាន​កីឡាករ​ល្អ​ៗ ​និង​សំបូរ​បទ​ពិសោធ ​អ្នក​ត្រូវ​តែ​ផ្ដល់​ការ​គោរព​ដល់​ពួកគេ ​ហើយ​ពួកគេ​សក្ដិសម​មក​ដល់​ទី​នេះ”៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT