Messi ​ជួយ​អាហ្សង់ទីន​ឡើង​វគ្គ​៨​ក្រុម ​ក្នុង​ប្រកួត​ទី​១០០០​របស់​ខ្លួន​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ជួយ​ក្រុម​អាហ្សង់ទីន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ FIFA World Cup 2022 ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អូស្ត្រាលី ​២-១។

​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ក្រុម​អាហ្សង់ទីន​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ខក​បំណង​នោះ​ទេ។ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​អូស្ត្រាលី​បាន​ក្នុង​លទ្ធផល ​២-១ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ Messi ​១​គ្រាប់ ​និង Alvarez ​១​គ្រាប់។ ​នេះ​ជា​ដំណើរ​ល្អ​មួយ​សម្រាប់​ក្រុម​អាហ្សង់ទីន​ហើយ ​ក្នុង​ការ​ស្វែង​រក​ឱកាស​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ។ ស្រប​ពេល​នៅ​យប់មិញ ​ក៏​ជា​ប្រកួត​ទី​១០០០​របស់ Messi ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ផង​ដែរ។

​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​ក្រុម​អាហ្សង់ទីន​នឹង​ប៉ះ​ជាមួយ​ក្រុម​ជើង​ខ្លាំង​អឺរ៉ុប ​ហុល្លង់។ ​ក្រោយ​ពី​ក្រុម​ហុល្លង់​យក​ឈ្នះ​លើ​ក្រុម​អាមេរិក​បាន​ក្នុង​លទ្ធផល ​៣-១ ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT