Van Gaal ​សរសើរ​អាមេរិក​ថា​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​នឹង​យក​ឈ្នះ​ឱ្យ​បាន​នៅ​រាត្រី​នេះ​

​លោក Luis van Gaal ​គ្រូ​បង្វឹក​ក្រុម​ហុល្លង់​បាន​និយាយ​សរសើរ​ក្រុម​ជម្រើស​ជាតិ​អាមេរិក ​ថា​ជា​ក្រុម​ខ្លាំង​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​ពួកគេ​អាច​លេង​ស្មើ​អង់គ្លេស និង​កក់​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​។

​ហុល្លង់​នៅ​ព្រឹត្តិការណ៍ World Cup ​នេះ ​ពួកគេ​មិន​ស្គាល់​ចាញ់​នោះ​ទេ ដោយ​ឈ្នះ​២​ប្រកួត ​និង​ស្មើ​១​ប្រកួត។ ស្រប​ពេល​អាមេរិក​វិញ ​ក៏​មិន​ចាញ់​ដូច​គ្នា ​ដោយ​ស្មើ​២​ប្រកួត និង​ឈ្នះ​១​ប្រកួត។ ​តែ​បើ​និយាយ​ពី​កម្រិត​កីឡាករ​វិញ ​ហុល្លង់​មាន​ប្រៀប​ជាង​អាមេរិក​ច្រើន ព្រោះ​កីឡាករ​ពួកគេ​លេង​នៅ​អឺរ៉ុប​និង​ក្លឹប​ធំ​ៗ​ច្រើន​ជាង​។ តែ​ក្នុង​ការ​ប្រកួត​ពិត​ណាស់​មើល​មិន​ឃើញ​នោះ​ទេ ​ថា​នរណា​នឹង​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​។

​យ៉ាង​ណាមិញ លោក Van Gaal ​គ្រូ​បង្វឹក​ហុល្លង់​បាន​និយាយ​ថា​៖ “អាមេរិក​ជា​ក្រុម​ធ្វើ​បាន​ល្អ​មួយ។ ខ្ញុំ​អាច​និយាយ​ថា​ពួកគេ​ជា​ក្រុម​ល្អ​ក្នុង​ចំណោម​ក្រុម​ល្អ​ៗ​ដទៃ​ទៀត ​ដែល​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រកួត World Cup ​នេះ។ ពួកគេ​មាន​សមាជិក​ក្រុម​ដែល​មាន​កាយ​សម្បទា​ល្អ ​និង​តែងតែ​ធ្វើ​ឱ្យ​គូ​ប្រកួត​ពិបាក​ជា​និច្ច។ ប៉ុន្ដែ​គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​នោះ​ទេ យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​ការ​ប្រកួត​នៅ​រាត្រី​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT